ខ្យល់​កន្ត្រាក់​ខែប្រាំង​នៅ​ស្រុក​កំរៀង​ខូចខាត​ឃ្លាំង​ស្តុក​កសិផល​១​ខ្នង​និង​ផ្ទះ​ចំនួន​១៩​ខ្នង​

382
ចែករម្លែក
  • 21
    Shares

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០១៩​ស្ថិតនៅ​ចំណុច​ភូមិ​តា​គ្រី​ឃុំ​តា​ក្រី​ស្រុក​កំរៀង​មាន​ខ្យល់​កន្ត្រាក់​ខែប្រាំង​បក់បោក​ទៅលើ​ឃ្លាំង​ស្ដុក​កសិផល​១​កន្លែង​របួស​កម្មករ​ម្នាក់​
​និង​ផ្ទះ​របស់​ប្រជាព​រដ្ឋ​១៩​ខ្នង​បណ្ដាលឱ្យ​ដួលរលំ​និង​ប៉ើង​ដំបូល​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។​

​លោក​គឹម ពន្លក​អធិការនគរបាល​ស្រុក​កំរៀង​បានឱ្យដឹងថា​ខ្យល់​កន្ត្រាក់​នេះ​មាន​កម្លាំង​ខ្លាំង​បាន​បក់បោក​មកលើ​ឃ្លាំង​ស្ដុក​កសិផល​(​សាយ​ឡូ​)​របស់​ប្រជាពលរដ្ឋ​រលំ​ខ្ទេចខ្ទី​អស់​តែម្ដង​។​ទំហំ​៣០​គុណ​៦០​ម៉ែត្រ​និង​របួស​កម្មករ​យាមឃ្លាំង​ម្នាក់​រួមទាំង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៩​ខ្នង​មាន​មួយចំនួន​ដួលរលំ​និង​មួយចំនួន​ប៉ើង​ដំបូល​។​

​លោក​គឹម​ពន្លក​បាន​បញ្ជាក់ថា​ក្រោយពី​បា​តុ​ភូមិ​គ្រោះធម្មជាតិ​មាន​សភាព​ស្ងប់ស្ងាត់​ខាង​អាជ្ញាធរ​ស្រុក​ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​បាន​ចុះទៅ​កាន់​កន្លែងកើតហេតុ​ហើយ​ដើម្បី​ពិនិត្យ​និង​ធ្វើ​កំណត់ហេតុ​អំពី​ការខូចខាត​តើ​មាន​ទំហំ​ប៉ុណ្ណា​៕S/

​រូប​ថ​តៈ​ឃ្លាំង​ស្តុក​កសិផល​និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​ត្រូវ​ខ្យល​កន្ត្រាក់​បំផ្លាញ​
#