ខ្យល់​កន្ត្រាក់​ថ្ងៃទី​២៦​ខែមេសា​នៅ​ស្រុក​មង្គល​បូរី​ប៉ះពាល់​ផ្ទះ​៩២​ខ្នង​ក្រុង​សិរីសោភ័ណ​២២​ខ្នង​

412
ចែករម្លែក

ដោយៈ​ប​ជ័យ​/​បន្ទាយមានជ័យ​ខ្យល់​កន្ត្រាក់​បន្ត​វាយប្រហារ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៦​ខែមេសា ដោយ​ព័ត៌មាន​បឋម​នៅ​ស្រុក​មង្គល​បូរី​ប៉ះ​៩២​ខ្នង​,​ក្រុង​សិរីសោភ័ណ​២២​ខ្នង​។​ឯ​ស្រុក​ក្រុង​ផ្សេងទៀត ក៏​ប៉ះពាល់​ដែរ​តែម​ន្ត្រី​ថា​នៅ​បូកសរុប​សិន ។​

​លោក​រ័ត្ន​ដា​ស៊ី​ណង់​អភិបាលស្រុក​មង្គល​បូរី​បានឱ្យ​រស្មី​កម្ពុជា​ដឹង​កាលពី​យប់​ថ្ងៃទី​២៦​ខែមេសា​ថា​:​ខ្យល់​កន្ត្រាក់​ពេល​ភ្លៀង​ធ្លាក់​កាលពី​ល្ងាច​ថ្ងៃទី​២៦​ខែមេសា​បាន​បង្ក​ប៉ះពាល់​លើផ្ទះ​សម្បែង​សំណង់​នានា​របស់​ពលរដ្ឋ​នៅ​ស្រុក​នេះ​ព័ត៌មាន​បឋម​ថា​មាន​៩២​ខ្នង​។​ក្នុងនោះ​នៅ​ឃុំ​បត់​ត្រង់​៨៤​ខ្នង​ឃុំ​អូរ​ប្រាសាទ​៣​ខ្នង​និង​ឃុំ​ប្ញ​ស្សី​ក្រោក ៥​ខ្នង ។​

​ចំណែក​លោក​ហ៊ឹ​ល​រ៉ា​យ៉ា​អភិបាលក្រុង​សិរីសោភ័ណ​ក៏បាន​ឱ្យ​រស្មី​កម្ពុជា​ដឹង​ដែរ​ថា​:​នៅ​សង្កាត់​អូរ​អំបិល​ទឹកថ្លា​និង​ព្រះ​ពន្លា​នៃ​ក្រុង​សិរីសោភ័ណ​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​-​យប់​ថ្ងៃទី​២៦​ខែមេសា​នោះដែរ​ព័ត៌មាន​បឋម វា​បង្ក​ប៉ះពាល់​ខូចខាត​ផ្ទះ​ពលរដ្ឋ​២២ ខ្នង ៕S/

​រូបថត : ខ្យល់​កន្ត្រាក់​បន្ត​ថ្ងៃទី​២៦​ខែមេសា​:​នៅ​ស្រុក​មង្គល​បូរី​ប៉ះ​៩២​ខ្នង , ក្រុង​សិរីសោភ័ណ​២២​ខ្នង (​រូប​: ប​.​ជ័យ​)​