ខ្យល់​កន្ត្រាក់​នៅ​ឃុំ​២​នៃ​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​ខូចខាត​ផ្ទះ​៧​ខ្នង​

294
ចែករម្លែក
  • 5
    Shares

ដោយៈ​គ្រញូង​/​ប៉ៃលិនៈ​កាលពី​ល្ងាច​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០១៩​នៅក្នុង​ឃុំ​២​នៃ​ស្រុក​សាលា​ក្រៅ​មាន​ភ្លៀង​កក់ខែ​មួយ​មេ​ព្រមទាំង​មាន​ខ្យល់​កន្ត្រាក់​បណ្តាលឱ្យ​ខូចខាត​ផ្ទះ​៧​ខ្នង​។​ក្នុងនោះ​រលំ​ទាំងស្រុង​២​ខ្នង​និង​របើក​ដំបូល​៥​ខ្នង​ព្រមទាំង​អង់​តែ​ន​វិទ្យុ​១​ដើម​ត្រូវ​បាក់​រលំ​ទាំងស្រុង​។​

​លោក​រី តារា អធិការនគរបាល​ស្រុក​សាលា​ក្រៅ​បានឱ្យដឹងថា​ជនរងគ្រោះ​ទី​១​ឈ្មោះ​​ណូយ រ៉ុង​នៅ​ភូមិ​ទំនប់​(​របើក​ដំបូលផ្ទះ​) ២​ឈ្មោះ​ហិន ដា​នី​នៅ​ភូមិ​ទំនប់​(​របើក​ដំបូលផ្ទះ​)។​៣​ឈ្មោះ​ឈុំ ឆាត​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​នៅ​ភូមិ​ភ្នំ​ស្ព​ង៎​(​រលំ​ផ្ទះ​)

៤​ឈ្មោះ​ណុប ឡា​ភេទ​ប្រុស​អាយុ​60​ឆ្នាំ​នៅ​ភូមិ​ភ្នំ​ស្ពង់​(​រលំ​ផ្ទះ​)5​ឈ្មោះ​កង កាន​ភេទ​ប្រុស​អាយុ​58​ឆ្នាំ​នៅ​ភូមិ​​ភ្នំ​ស្ព​ង៎​(​របើក​ដំបូល​) ៦​ឈ្មោះ​អ៊ួ​ន សុខ​ភួ​ន​ភេទ​ប្រុស​អាយុ​35​ឆ្នាំ​នៅ​ភូមិ​ភ្នំ​ស្ពង់​(​របើក​ដំបូល​)​និង​៧​ឈ្មោះ​ខន ទូច​ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​នៅ​ភូមិ​ភ្នំ​ស្ព​ង៎​(​របើក​ដំបូល​)​។​

លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​ករណី​គ្រោះធម្មជាតិ​ខាងលើនេះ​មិន​បណ្តាលឱ្យមាន​អ្នកណាម្នាក់​រងរបួស​ទេ​៕S/


​រូប​ថ​តៈ​ខ្យល់​កន្ត្រាក៎​រលំ​និង​របើក​ដំបូលផ្ទះ​៧​ខ្នង​នៅ​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​