ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​៨​ខ្នង នៅ​ក្រុង​សិរីសោភ័ណ​

1010
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៨​ខ្នង នៅ​សង្កាត់​ម្កាក់ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងពេល​លាយឡំ​លាយឡំ​ជាមួយ​ភ្លៀង​ផ្គរ​ន្ទៈ កាលពី​ល្ងាច​ថ្ងៃទី​១៧​ខែឧសភា ឆ្នាំ​២០១៨​។​

​លោក ស៊ី ឌី អធិការនគរបាល​ក្រុង​សិរីសោភ័ណ​បានឱ្យដឹងថា ខ្យល់​កន្ត្រាក់​បង្ក​ឱ្យ​ប៉ះពាល់​ខូចខាត​ផ្ទះ​ចំនួន​៨​ខ្នង ត្រូវបាន​រង​ការខូចខាត​ធ្ងន់ និង​ស្រាល​។​

​ថ្ងៃទី​១៨ ខែឧសភា អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី អភិបាលក្រុង​សិរីសោភ័ណ​លោក ហ៊ឹ​ល រ៉ា​យ៉ា និង​ស្នងការរង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វង្ស វ៉ិ​ត បាន​ដឹកនាំ​កម្លាំង​នគរបាល និង​អាវុធហត្ថ បាន​ចុះទៅ​ជួយ​រុះរើ​និង​ជួសជុល​កសាង​លំនៅឋាន​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ និង​បាន​នាំយក​ស័ង្កសី​មួយចំនួន សម្រាប់​ប្រក់​កសាង​ជួសជុលផ្ទះ​រង​ការខូចខាត​នោះ​ឡើងវិញ​។​

​សូម​រំលឹកថា នៅ​ខេត្តបន្ទាយមានជ័យ នា​ដើមរដូវ​ខែវស្សា​ឆ្នាំ​២០១៨​នេះ កត្តា​បម្រែបម្រួល​អាកាសធាតុ​បាន​បង្ក​ជា​ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ បាន​បង្ក​ឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​រាប់សិប​ខ្នង​នៅ​ស្រ​៧​ក​ក្រុង​នានា​។ ក្នុងនោះ​ក៏​រងគ្រោះ​ជំនន់​ទឹកភ្លៀង​, ក៏មាន​រន្ទះបាញ់​ស្លាប់​និង​រងរបួស​៦​នាក់​៕ ល​