ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ចំនួន​៩​ខ្នង​ខូចខាត​ស្ទើរតែ​ស្រុង​នៅ​ស្រុក​សំបូរ​

1096
ចែករម្លែក

ដោយ​: សេង​ឃួន / ក្រចេះ​: ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៩​ខ្នង បាន​ដួលរលំ​នឹង​ប៉ើង​ដំបូលផ្ទះ បណ្តាល​ឲ្យ​ខូចខាត ស្ទើរតែ​ស្រុង​ដោយសារ​ខ្យល់​កន្ត្រាក់​បំផ្លាញ​។ ហេតុការណ៍​គ្រោះធម្មជាតិ​នេះ កើតឡើង​ក្នុងភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ កាលពី​យប់​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រីនគរបាល​ស្រុក​សំបូរ​បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះធម្មជាតិ​ភ្លៀងខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ចំនួន​៩​ខ្នង​ខូចខាត​ស្ទើរតែ​ស្រុង​។ ករណី​ខ្យល់​កន្ត្រក់ បណ្តាល​ឲ្យ​រលំ​ផ្ទះ និង​ប៉ើង​ដំបូលផ្ទះ ចំនួន​៩​គ្រឿងផ្ទះ រួមមាន​ឈ្មោះ​ដូចខាងក្រោម​
១-​ឈ្មោះ នាង ហា​រូ​ន ប្រុស អាយុ​២៧​ឆ្នាំ មាន​ទំ​ហុំ​ផ្ទះ​5×7​ម ប្រក​ដែក​។​
២-​ឈ្មោះ ទូ​លាស់ ហាំ​ព្លី ប្រុស អាយុ​៦២​ឆ្នាំមាន​ទំហំ​៧×១២​ម ប្រក​ក្បឿង​។​
៣-​ឈ្មោះ គឺ​ម ឃីម ស្រី អាយុ​៤០
​ឆ្នាំ មាន​ទំ​ហុំ​ផ្ទះ​៦×១២​ម​ប្រក​ដែក​។​
៤-​ឈ្មោះ យូ ម៉ា​នី ស្រី អាយុ​៥៩
​ឆ្នាំ មាន​ទំ​ហុំ​ផ្ទះ​5×7​ម​ប្រក​ដែក​។​
៥-​ឈ្មោះ យន់ ថោ​ន ស្រី អាយុ​៦៥​ឆ្នាំ ទំ​ហុំ​ផ្ទះ​៨×១៥​ម​ប្រក​ដែក​។​
៦-​ឈ្មោះ ពេទ្យ ណា​ម ប្រុស អា​
​យុ​៦៧​ឆ្នាំ មាន​ទំ​ហុំ​ផ្ទះ​៦×១២​ម​ប្រក​ដែក​។​
៧-​ឈ្មោះ ហៀន ច​ន្ទ័​នី ស្រី អាយុ​
២៦​ឆ្នាំ មាន​ទំ​ហុំ​ផ្ទះ​៨×១២​ម​ប្រក​ដែក​។​
៨-​ឈ្មោះ បូ រ៉ា ប្រុស អាយុ​៤៥​ឆ្នាំ​
មាន​ទំ​ហុំ​៨×១២​ម​ប្រក​ក្បឿង​។​
៩-​ឈ្មោះ បុក ចិត ប្រុស អាយុ​
៤៥​ឆ្នាំ មាន​ទំ​ហុំ​ផ្ទះ​៦×៨​ម​ប្រក​ដែក​។​

​មន្ត្រីនគរបាល​រូបនោះ បាន​បញ្ជាក់ថា ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​ដោយ​ភ្លៀងខ្យល់​កន្ត្រាក់​ខាងលើនេះ មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​៕ ល​