ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​សង្កត់​ស្លាប់​ស្ត្រី​ម្នាក់​ និង​ខូចខាត​ផ្ទះ​២១​ខ្នង

448
ចែករម្លែក

ដោយ:គ្រញូង​/បាត់ដំបង ៖ ​កាលពី​ល្ងាច​ថ្ងៃ​៧​ ខែមេសា​ ឆ្នាំ​២០១៩ ​នៅ​ភូមិ​ដូង​ឃុំ​បឹងរាំង ​ស្រុក​កំរៀង​ ​មាន​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បក់បោក ​បណ្តាល​ឱ្យ​រលំ​ផ្ទះ​សង្កត់​ស្ត្រី​ម្នាក់​ស្លាប់ រលំ​ដើម​មៀន​ហូប​ផ្លែ​ចំនួន២៧០២ដើម ចេក​ហូប​ផ្លែ​ចំនួន​១០០​គុម្ព​គិត​ជា​ផ្ទៃដី​ចំនួន​២៩​រ៉ៃ ខូចខាត​ផ្ទះ​២១​ខ្នង ​ក្នុងនោះ​រលំ​ទាំងស្រុង​៨​ខ្នង​ មានទីស្នាក់ការ​គណបក្ស​ប្រ​​ជា​ជន​ឃុំ​១​ខ្នង របើក​ដំបូលផ្ទះ​១៣​ខ្នង​។​

លោក​ ថោង ញ៉​ន​ មេឃុំ​បឹងរាំង​បានឱ្យដឹងថា ​ស្ត្រី​ដែល​ស្លាប់​ដោយ​ផ្ទះ​រលំ​សង្កត់​លើ មានឈ្មោះ ​សឿង ចំរើន​ អាយុ​៣៧​ឆ្នាំ ​រស់នៅ​ភូមិ ឃុំ​ខាងលើ​។​

លោក​មេឃុំ​បាន​បញ្ជាក់ថា​ ស្ត្រី​ដែល​ស្លាប់​ត្រូវបាន​ក្រុមគ្រួសា​រួមជាមួយ​អាជ្ញាធរ​ឃុំ​ជួយ​រៀប​​ចំ​ធ្វើ​បុណ្យសព​តាម​ប្រពៃណី​ហើយ​៕B/Ha