ខ្យល់​គួច​ដ៏​កំណាច​នៅ​ថ្ងៃ​អង្គា​រ៍​ឆ្នាំ​២០០៨​កើតមានឡើង​នៅ​ភាគខាងត្បូង​អាមេរិក​

136

​ខ្យល់​គួច​ដ៏​ខ្លាំង​នៅ​ថ្ងៃ​អង្គា​រ៍​ឆ្នាំ​២០០៨​បាន​កើតមានឡើង​គឺជា ខ្យល់​គួច​ដ៏​កំណាច​ដែល​បាន​ប៉ះពាល់ ភាគខាងត្បូង​សហរដ្ឋអាមេរិក និង​ទំនាប Ohio Valley នៅ​ថ្ងៃទី​៥ និង​៦ ខែកុម្ភៈ ឆ្នាំ ២០០៨​។ គ្រោះធម្មជាតិ​នេះ​បានចាប់ផ្តើម​នៅ​ថ្ងៃ​អង្គា​រ៍ ខណៈពេល​រដ្ឋ​ចំនួន​២៤ នៃ​សហរដ្ឋអាមេរិក​កំពុង រៀបចំ​ការបោះឆ្នោត​សាកល្បង និង​ការប្រជុំ​កិច្ចការ​នយោបាយ ដើម្បី​ជ្រើសតាំង​បេក្ខជន​ប្រធានាធិបតី សម្រាប់​ការបោះឆ្នោត​បេក្ខជន​ប្រធានាធិបតី ។ រដ្ឋ មួយចំនួន ដូចជា មី​សូ​រី អ៊ី​លី​ណ័​រ អា​កាន់​សាសន៍ អា​ឡា​បា​ម៉ា និង រដ្ឋ តេ​នី​ស​ស៊ី គឺ​ក្នុងចំណោម​តំបន់​ដែល​ទទួលរង​គ្រោះ​ហើយក៏​ជា​កន្លែង​ដំបូង ដែល​កំពុង​ត្រូវ​បានរៀបចំ​។

​ទីតាំង​បោះឆ្នោត​មួយចំនួន​ត្រូវបាន​បិទ​ភ្លាម​ដោយសារ​ការកើតមាន​អាកាសធាតុ​ដ៏​អាក្រក់​នេះ​។ ខ្យល់​គួច ចំនួន​៨៧​លើក​បាន​កើតឡើង​ក្នុង​រយៈពេល​ជាង​មួយ​វគ្គ​នៃ​ការ​កើតមានឡើង​នេះ ដោយមាន​រយៈ ពេល ជាង​១៥​ម៉ោង​ពី​រសៀល​ថ្ងៃទី​៥ ខែកុម្ភៈ​រហូតដល់​ព្រលឹម​ថ្ងៃទី​៦ ខែកុម្ភៈ​។

​ប្រព័ន្ធ​ខ្យល់ព្យុះ​បាន​បង្កើត​នូវ​ព្យុះ​គួច​បំផ្លិចបំផ្លាញ​មួយចំនួន​នៅក្នុង​តំបន់​មនុស្ស​រស់នៅ​យ៉ាងច្រើន ជាពិសេស ក្នុង​តំបន់​ទីក្រុង Memphis (​ទីក្រុង​) Jackson រដ្ឋ តេ​នី​ស៊ី និង​តំបន់​ភាគ​ខាង ចុង​ឦសាន​នៃ​តំបន់​ទីក្រុង Nashville​។

​ប្រជាជន​ចំនួន​៥៧​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​រដ្ឋ​បួន និង​ប្រទេស​ចំនួន​១៨ និង​ជាច្រើន​រយ​នាក់​រងរបួស​។ ការកើតមាន​ឡើង នៅពេលនោះ គឺជា​សម្លាប់​រង្គាល់​ក្នុងសម័យ​កាល​នៃ​រ៉ា​ដា​និង​ការព្យាករណ៍​ទំនើប ដែល​ត្រូវបានប្រតិបត្តិ​យ៉ាង​ពេញលេញ​ក្នុង​ឆ្នាំ​១៩៩៧​។

​ការកើតមាន​ខ្យល់​គួច​នេះ គឺជា​ការកើតមាន ការសម្លាប់​រង្គាល់​លើក​ទី​២​ក្នុង​ខែកុម្ភៈ​ចាប់តាំងពី​ឆ្នាំ​១៩៥០ ក្រោយ​ការកើតមាន​ខ្យល់​កើតមាន នៅ​ជ្រលង​Mississippi​ក្នុង​ឆ្នាំ ១៩៧១ ដែល​បានសម្លាប់​មនុស្ស ចំនួន​១២៣​។ វា​ក៏​ជាការ​សម្លាប់ រង្គាល់​ក្នុង​រដ្ឋ តេ​នី​ស៊ី និង​រដ្ឋ កេ​ន​គូ​គី ចាប់តាំងពី​ការកើតមាន​ធំ​ជាង គេ​ក្នុង​ឆ្នាំ​១៩៧៤​។ ការខូចខាត ដែល​បណ្តាលមកពី​ខ្យល់​គួច​ត្រូវបាន​គេ​ប៉ាន់ស្មាន​ប្រហែល ជាង​៥០០​លាន​ដុល្លារ​។​

​ប្រព័ន្ធ​អាកាសធាតុ​ដែល​បាន​បង្កើត​នូវ​ខ្យល់​គួច​ទាំងនេះ បណ្តាលមកពី​ខ្យល់​បន្ទាត់​ត្រង់​ដ៏​សំខាន់ ត្រូវ​បំផ្លាញ ព្រិល​មាន​ទំហំ​ធំ​ដូច​បាល់​សំឡី​ដែលមាន​អង្កត់ផ្ចិត​៤.៥​អ៊ីង​(១១​សង់ទីម៉ែត្រ​) ទឹកជំនន់​ដ៏​ធំ ភ្លៀង​ព្រិល​ដ៏​ធំ និង​ទឹកកក​សំឡី​ដ៏​ក្រាស់​នៅ​ទូទាំង​តំបន់​នៃ​ភាគ​ខាងកើត​អាមេរិក​ខាងជើង​។ សរុប​ការ ខូចខាត​ទាំង​អស់ពី​ប្រព័ន្ធ​អាកាសធាតុ​នេះ​មាន​តម្លៃលើស​ពីមួយ​ពាន់​លាន​ដុល្លារ ៕ ប្រែ​សម្រួល​: ផល្លារ​