ខ្លាខាំ​សម្លាប់​មនុស្ស​ទៀតហើយ​នៅ​ឥណ្ឌូណេស៊ី​

233
ចែករម្លែក

​ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​១៣​ខែ​ធ្នូ​ថា សត្វ​ខ្លា​មួយ​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​បាន​ខាំ​សម្លាប់​កសិករ​ឥណ្ឌូណេស៊ី​ម្នាក់​។ នេះ​ជា​ការវាយប្រហារ​ជា​លើក​ទី​៣​ដោយ​ប្រភេទ​សត្វ​ជិត​ផុត​​ពូជ​នេះ នៅក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ​ផង​។​

​សត្វ​ខ្លា បាន​ខាំ​សម្លាប់​កសិករ​អាយុ​៥៥​ឆ្នាំនេះ នៅ​ចម្ការ​កាហ្វេ​មួយ​នៅ​ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងត្បូង កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា ​មិត្ត​ម្នាក់​របស់​បុរស​ដែល​ស្លាប់​នោះ​បាន​ស្រែក​ប្រាប់​គាត់​ឱ្យដឹងថា​មាន​សត្វ​ខ្លា​មួយ​ក្បាល​ដើរទៅ​ជិត​គាត់ ប៉ុន្តែ​វា​ឥតប្រយោជន៍ ដោយ​សត្វ​បាន​​ទៅ​ជិត​ ហើយ​បាន​ខាំ​គាត់​ភា្ល​មៗ​។​

​ហេតុការណ៍​នេះ កើតឡើង គឺ​មួយ​សប្តាហ៍​បន្ទាប់ពី​ខ្លា​មួយបាន​ខាំ​សម្លាប់​កសិករ​ម្នាក់​ផ្សេងទៀត​នៅ​ជិត​ទីក្រុង​ប៉ាហ្កា​រ៉ា​ឡាម នៅក្នុង​ខេត្ត​ស៊ូ​ម៉ា​ត្រា​៕ដោយ៖សុខា/sn/Ha

ខ្លា​នៅ​ខេត្ត​ស៊ូ​ម៉ា​ត្រា ត្រូវបាន​គិតថា​ជា​ប្រភេទ​សត្វ​ខ្លា​ជិត​ផុត​ពូជ​ដោយ​អង្គការ​ការពារ​និង​អភិរក្ស​សត្វព្រៃ​អន្តរជាតិ​