ខ្លាឃ្មុំ​ញី​ជាប់ពន្ធនាគារ​មួយជីវិត​ជាមួយ​ឧក្រិដ្ឋជន​កាច​សាហាវ​ដែល​សុទ្ធតែជា​ប្រុសៗ​

226
ចែករម្លែក

ខ្លាឃ្មុំ​ញី​សម្បុរ​ត្នោត​មួយ​ក្បាល​កំពុង​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​មួយជីវិត​ជាមួយ ឧក្រិដ្ឋជន​កាច​សាហា​ជាច្រើន​នាក់​ទៀត​ពីបទ​វាយប្រហារ​មនុស្ស ២​នាក់​នៅ​ប្រទេស កា​ហ្សា​ក់​ស្ថាន​។
​ ​
​ខ្លាឃ្មុំ​ដែលមាន​ឈ្មោះ អេ​កា​តេ​រី​ណា (Ekaterina) ឬ កា​ត្យា (Katya) ខាងលើនេះ​បាន ជាប់ឃុំ​នៅ​ពន្ធនាគារ ដែល​សម្រាប់​ឃុំឃាំង​អ្នកទោស​កម្រិតធ្ងន់​នៅ​ទីក្រុង​កូ​ស្តា​ណាយ (Kostanay) កាលពី ១៥ ឆ្នាំមុន​។​
​ ​
​តុលាការ​សម្រេច​ផ្តន្ទាទោស​ឱ្យ​ខ្លាឃ្មុំ​នេះ​ជាប់ពន្ធនាគារ​មួយជីវិត​ក្រោយពី​វា​បាន​វាយ ប្រហារ​មនុស្ស​ពីរ​ករណី​ផ្សេងគ្នា បណ្តាលឱ្យ​ជនរងគ្រោះ​រងរបួស​នៅ​កន្លែង​បោះជំរំ មួយ​ដែល​គេ​ធ្លាប់​ដាក់​ទ្រុង​វា​។
​ ​
ខ្លាឃ្មុំ​នេះ​គឺជា​អ្នកទោស​ជា​សត្វ​ញី​មួយគត់​នៅក្នុង​ពន្ធនាគារ​ដែល​ឃុំឃាំង​ឧក្រិដ្ឋជន កាច​សាហាវ​ចំនួន ៧៣០ នាក់​នេះ​៕ ប្រែ​សម្រួលៈ ខុម​