ខ្លាច​ម្ចាស់​ផ្ទះជួល​ភ្លេច​, អភិបាល​ខណ្ឌដង្កោ​រំលឹកថា​មិនត្រូវ​ដំឡើងថ្លៃ​ឈ្នួល​

256

(​ភ្នំពេញ​)៖​លោក​អភិបាល​ខណ្ឌដង្កោ​បាន​រំលឹក​ឡើងវិញ​ដល់​ម្ចាស់​ផ្ទះជួល​ក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំងអស់​មិនត្រូវ​ដំឡើងថ្លៃ​ឈ្នួល​ផ្ទះ​ក្នុង​ឆ្នាំ​២០១៨​ស្រប​ពេលដែល​ប្រាក់ខែ​កម្មករ​នឹង​កើនឡើង​នៅ​ឆ្នាំនេះ​។​

​ការ​រំលឹក​ឡើងវិញ​នេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២៦​ខែធ្នូ​រវាង​លោក​នុត​ពុធ​ដា​រ៉ា​អភិបាលខណ្ឌ​ដង្កោ​ជាមួយ​ម្ចាស់​អាជីវកម្ម​ផ្ទះជួល​​ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ​។​តាម​របាយការណ៍​ក្នុង​មូលដ្ឋាន​ខណ្ឌ​មាន​ចំនួន ៣៦៤​ទីតាំង ស្មើនឹង​៤.៧៥៧​បន្ទប់​។​
​ ​
​ក្នុង​ឱកាសលោក​អភិបាល​ខណ្ឌដង្កោ បានធ្វើ​ការណែនាំ​ដល់ ម្ចាស់​ផ្ទះជួល​ទាំងអស់​ស្នើសុំ​អាជ្ញាប័ណ្ណ​អាជីវកម្ម​ផ្ទះជួល​នៅ​ការិយាល័យ​ច្រក​​ចេញចូល​តែមួយ​។​ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​អនាម័យ​បរិស្ថាន​នៅ​ទីតាំង​បន្ទប់​ជួល​។​ស្នើសុំ​ការសហការ​ល្អជា​មួយ​អាជ្ញាធរ​ក្នុងការ​រាយការណ៍​អំពី​ករណី​សង្ស័យ​នានា​និង​ថតចម្លង​អត្តសញ្ញាណប័ណ្ណ​របស់​អ្នក​ជួល​ផ្ទះ​ឲ្យ​បាន​ត្រឹមត្រូវ​។​បន្ត​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល សង្កាត់ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ លើ​ការងារ​សន្តិសុខ បទល្មើស​លួច​ឆក់​ប្លន់ និង​បទល្មើស​គ្រឿងញៀន​ដែល​អាច​កើតមានឡើង​នៅតាម​​ទីតាំង​អាជីវកម្ម​របស់ខ្លួន​។​
​ ​
​ក្នុងជំនួប​នេះ​លោក​អភិបាលខណ្ឌ​បានធ្វើកា​ដោះស្រាយ​សំណើ និង​សំណូមពរ​នានា​ម្ចាស់​ផ្ទះជួល​ផងដែរ​។​

​ក្រោយ​ស្ដាប់​ការណែនាំ​របស់លោក​អភិបាលខណ្ឌ​រួច​ម្ចាស់​អាជីវកម្ម​ផ្ទះជួល​ទាំងអស់​បាន​ប្តេជ្ញា​នៅ​ចំពោះមុខ​គណៈ​អភិបាលខណ្ឌ​​ថា​មិន​ដំឡើង​ង​ថ្លៃ​ផ្ទះ​ឈ្នួល​ផ្ទះ​សម្រាប់​ឆ្នាំ​២០១៨​ក្នុងពេលដែល​ប្រាក់ខែ​គោល​កម្មករ​ត្រូវបាន​ដំឡើង​ដល់​១៧០​ដុល្លារ ក្នុង​មួយខែ ស្របតាម​អនុសាសន៍​អំពាវនាវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ៕​ដោយៈ​រ៉ា​ម៉ន​/sn