ខ្លាច​ឬ​ចង់​បន្លាច​? ធ្លាក់ចំ​អង្គប្រជុំ​បង្ក​ការភ័យខ្លាច​ទាំង​ព្រឹក​!

842
ចែករម្លែក

ពស់ថ្លាន់ព្រៃទម្ងន់៧,៥គីឡូក្រាមមួយក្បាល មិនដឹងជាវាខ្លាចមនុស្សរហូតដល់ធ្លាក់ពីពិដានឬក៏វាចង់បន្លាចមនុស្សហើយទម្លាក់ខ្លួនចំអង្គប្រជុំខ្លីតាមទម្លាប់មួយកាលពីថ្ងៃសុក្រទី១២តុលានៅសាខាធនាគារមួយក្នុងក្រុងណាន់នីញ ប្រទេសចិន។វត្តមានរបស់វាបានបង្កការភ្ញាក់ផ្អើលនិងរត់បែកជួរទាំងភិតភ័យក្នុងចំណោមបុគ្គលិកធនាគារ។

ក្នុងវីដេអូស្តីពីការប្រជុំជួរពេលព្រឹកនេះ ពស់ថ្លាន់ទម្ងន់៧,៥គីឡូក្រាមបានធ្លាក់ចំស្មាបុគ្គលិកស្រីម្នាក់និងធ្លាក់ខ្ពាកទៅនឹងកម្រាលឥដ្ឋ ដោយបង្កការភិតភ័តតកមាក្នុងចំណោមនិយោជិត៩នាក់។ក្រោយផ្ងារពោះមួយផ្លែត ពស់បានវារយ៉ាងលឿនចូលសម្ងំក្រោមសាឡុង។

បុគ្គលិកធានាគារបានហៅអាជ្ញាធរសត្វព្រៃមកចាប់យកទៅភ្លាមៗផងដែរ។

គេកំពុងធ្វើការស៊ើបអង្កេតថាតើពស់នេះមកពីណា ខណៈមានផ្សារមួយជិតនោះលក់ផ្កានិងសត្វចិញ្ចឹម ហើយពស់នេះអាចរួចមកពីទ្រុងនៅកន្លែងនោះ៕ដោយ៖វាសនា