ខ្លាញ់​រុំ​ថ្លើម​ប៉ុន្មាន​ឆ្នាំ​ក៏​ជា អាស្រ័យ​ដោយ​ទទួលទាន​ទឹក​ប្រទាល​កន្ទុយក្រពើ​តាម​វិធី​នេះ !

339
ចែករម្លែក
  • 33
    Shares

​អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម​មួយចំនួន ប្រើ​ថ្នាំពេទ្យ​មិនជា អាច​ប្រើ​ឱសថ​ដ៏​ថោក​ពី​ប្រទាក​ន្ទុ​យ​ក្រពើ ដូចខាងក្រោម​នេះ នឹង​ឃើញ​ប្រសិទ្ធភាព​ស្មាន​មិន​ដល់ ។​

​ធម្មតា បរិមាណ​ជាតិ​ខ្លាញ់​នឹងមាន​ប្រហែល​ពី ៣ ទៅ ៥ % នៃ​ទម្ងន់​ថ្លើម តែ​ប្រសិន​ខ្ពស់ជាង​នេះ គឺមាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​, ហើយ​កម្រិត​ជាក់ស្តែង​គឺៈ ៥ ទៅ ១០% គឺ​នៅ​កម្រិត​ស្រាល​, ១០ ទៅ ២៥% ជា​កម្រិត​ល្មម និង​លើសពី ៣០% គឺ​កម្រិតធ្ងន់ ។​

​ខ្លាញ់​រុំ​ថ្លើម​ហាក់ដូច​ពុំមាន​រោគសញ្ញា​ច្បាស់លាស់ ហើយ​ភាគច្រើន​ត្រូវបាន​រកឃើញ​ចៃដន្យ ពេល​អ្នក​ទៅ​ឆ្លុះ​អេកូ​ពោះ ។ ពេល​មាន​ជំងឺ អ្នក​តែងមាន​អារម្មណ៍​អស់កម្លាំង ឈឺ និង​ពិបាក​ទ្រាំ នៅត្រង់​ពោះ ឬ ស្រក​ទម្ងន់ ។ ជំងឺ​នេះ ប្រសិន​មិនត្រូវ​បាន​ព្យាបាល​ទាន់ពេល​អាច​បណ្តាល​ឲ្យ ក្រឹ​ន​ថ្លើម ។​

​អ្នកជំនាញ​ការណែនាំ​វិធី​ប្រើ​ប្រទាល​កន្ទុយក្រពើ ដើម្បី​ព្យាបាល​ខ្លាញ់​រុំ​ថ្លើម​ប្រសិទ្ធភាព​៖ យក​ប្រទាល​កន្ទុយក្រពើ ១00 g លាង​ឲ្យ​ស្អាត និង​ទុក​ឲ្យ​ស្ងួត​ទឹក បន្ទាប់មក ចិត​សំអាត​ស្រទាប់​សំបក​ខាងក្រៅ រួច​កៀប​យក​ទឹក ។ ដាក់​ទឹក​ឆ្អិន 200 ml ចូល ហើយ​ចុងក្រោយ បន្ថែម​ទឹកឃ្មុំ 10 ml កូរ​ឲ្យ​សព្វ​រួច​យកទៅ​រក្សាទុក​ក្នុង​ទូ​ទឹក​ក 30 នាទី ។​

​ល្អ​បំផុត គួរប្រើ​ទៀងទាត់​រាល់ថ្ងៃ ក្រោយពេល​បរិភោគ​អាហារ​ព្រឹក ១៥ នាទី និង​ព្យាយាម​ក្នុង​រង្វង់ ១ ខែ នឹង​ឃើញ​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល ។​

​ជាធម្មតា ក្រោយ​១​ខែ នោះ​ត្រូវ​ផ្អាក​ប្រមាណ​១​សប្តាហ៍​សិន ប្រសិន​ចង់​បន្ត​វគ្គ​ទី​២ ៕ ប្រែ​សម្រួល​: រតនៈ​