ខ្លាដំបង និង​ជ្រូកព្រៃ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​មិន​ធ្លាប់​ឃើញ​

952

​ទិដ្ឋភាព នៃ​ការតស៊ូ​យ៉ាង​ស្វិតស្វាញ​របស់​ជ្រូកព្រៃ​ភ័យ​ស្លន់ស្លោ​មួយ​ក្បាល ដើម្បី​រំដោះខ្លួន​ចេញពី ខ្លាដំបង​ផើម​ដែល​កំពុង​ស្រេកឃ្លាន​ចំណី ត្រូវគេ​ថត​បាន​គួរឱ្យភ្ញាក់ផ្អើល​។​

​រូបភាព​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ទាំងនេះ បង្ហាញ​ពី​សកម្មភាព​ខ្លាដំបង​ធ្វើការ​វាយប្រហារ​យ៉ាង​សាហាវ មុនពេល​ជ្រូកព្រៃ​ដឹងខ្លួន​ថា​វា​ជិត​ក្លាយជា​ចំណី​ខ្លា ហើយក៏​រត់​ប្រាស​អាយុ​។ ជា​អកុសល ជ្រូកព្រៃ​រត់​មិនលឿន​ដូច​ខ្លា​ឡើយ​។ ខ្លា​បាន​រត់តាម​ទាន់ ហើយ​ហក់​ចាប់​ជ្រូកព្រៃ​បោក មុនពេល​ស៊ី​ជ្រូកព្រៃ​ជា​អាហារ​យ៉ាង​ឆ្ងាញ់​មាត់​។

​ទិដ្ឋភាព​ដ៏​ភ្ញាក់ផ្អើល​នេះ​ត្រូវ​លោក ភី​ត​ធ័​រ ថម​សុន (Peter Thompson) អាយុ ២៩​ឆ្នាំ​ជា​អ្នកដឹកនាំ ការបោះ​តង់​មកពី​ថោ​ន​ស្វី​ល (Townsville) ប្រទេស​អូស្ត្រាលី ថត​បាន​អំឡុង​ដំណើរ​កម្សាន្ត​នៅ​ដែន ជម្រក​សត្វព្រៃ​ម៉ា​សៃ ម៉ា​រ៉ា (Maasai Mara) ប្រទេស​កេ​ន​យ៉ា កាលពីពេល​ថ្មីៗ​នេះ​៕ ប្រែ​សម្រួល​: ខុម​