ខ្លាំឃ្មុំ​ទឹកកក​ដើ​ររសាត់អណ្តែ​ត​ចូល​ទីក្រុង​នៅ​ស៊ី​បេរី​

305
ចែករម្លែក

​ខ្លាឃ្មុំ​ទឹកកក​ដ៏​ស្រេកឃ្លាន​មួយ​ក្បាល​បាន​ដើរ​រសាត់អណ្តែត​រាប់រ​យ​គីឡូម៉ែត្រ​ពី​ជម្រក​ធម្មជាតិ​របស់​វា​នៅ​អាក​ទិក មក​ចូល​ក្នុង​ទីក្រុង​ឧស្សាហកម្ម​រុស្ស៊ី ណូរី​ល​សក៍ នៅ​ស៊ី​បេរី​​ខាងជើង​។​

​ខ្លាឃ្មុំ​ញី​នេះ ដែល​មើលទៅ​ខ្សោយ​និង​ទំនងជា​មាន​ជម្ងឺ បាន​ដេក​លើ​ដី​រាប់​ម៉ោង​កាលពី​ថ្ងៃ​អង្គារ​ទី​១៨​មិថុនា នៅ​ជាយក្រុង​ណូរី​ល​សក៍ ដោយ​ជើង​ជាប់​ភក់ និង​ងើប​ហិត​ជុំវិញ​​ជើង​ម្តងៗ​។​

​យោង​តាម​ពួក​បរិស្ថាន វា​ជា​ខ្លាឃ្មុំ​ប៉ូល​ទឹកកក​លើកដំបូង​ដែល​គេ​ប្រទះឃើញ​នៅក្នុង​ទីក្រុង​នេះ​អស់​រយៈពេល​ជាង​៤០​ឆ្នាំ​។​

​លោក​អូ​ឡេក ក្រា​សេ​វស្គី អ្នកជំនាញការ​សត្វព្រៃ បាន​និយាយថា​វា​មិន​ច្បាស់​ថា​អ្វី​បាន​នាំ​ខ្លា​នេះ​មក​កាន់​ទីក្រុង តែ​វា​អាច​វង្វេងផ្លូវ​។​

​ការប្រែប្រួល​អាកាសធាតុ​បាន​បំផ្លាញ​ជម្រក​សមុទ្រ​ទឹកកក​របស់​ខ្លា​ប៉ូល​ទឹកកក និង​បាន​បង្ខំ​ពួក​វា​ចេញ​ដើររក​ចំណី​នៅលើ​ដីគោក ដែល​នាំ​អោយ​វា​ជួប​មនុស្ស​និង​ចូលដល់​​តំបន់​មនុស្ស​រស់​នៅ​។​

​សូមបញ្ជាក់​ថា ស្ថានភាព​គ្រាអាសន្ន​មួយ​ត្រូវបាន​ប្រកាស​ឡើង​នៅ​តំបន់​ដែល​មាន​មនុស្ស​រស់​នៅ​មួយ​នៅ​រុស្ស៊ី​ខាងជើង​នៅ​ឆ្នាំ​នេះ នៅពេល​ខ្លាឃ្មុំ​ទឹកកក​ដ៏​ស្រេកឃ្លាន​រាប់សិប​​ក្បាល​បាន​ចូល​មក​រក​ចំណី និង​ចូល​ក្នុងផ្ទះ​របស់​ប្រជាជន​នៅ​តំបន់​នោះ​៕​ប្រែ​សម្រួល​៖​វាសនា​

អ្នកក្រុង​ណូរី​ល​សក៍ ដែល្បី​ខាង​ផលិត​នី​កែ​ល នាំគ្នា​ថត​ខ្លាឃ្មុំ​ទឹកកក តែ​ប៉ូលិស​ហាម​ចូល​ជិត​