ខ្លាំង​ជាង​ចិន​ទៅទៀត​! រាប់ពាន់នាក់​ប្រជ្រៀត​គ្នា​ជិះ​រថភ្លើង​ទៅផ្ទះ​ក្នុងពេល​ឈប់សម្រាក​បុណ្យ​Eid al-Adha​របស់​សាសនិក​អ៊ីស្លាម​

1096
ចែករម្លែក

នរណា​មិន​ល្បី​រឿង​មនុស្ស​ណែនណាន់តាន់តាប់​នៅតាម​ស្ថានីយ​រថយន្ត​ក៏ដូចជា​រថភ្លើង​ក្នុងអំឡុងពេល​ឈប់សម្រាក​បុណ្យប្រពៃណី​ផ្សេងៗ​នៅ​ចិន តែបើ​និយាយ​រឿង​​ជិះ​ប្រជ្រៀត​គ្នា បន្ថែម​ទាំង​លើដំបូល​និង​លើ​ក្បាលរថភ្លើង​ទៀត អាស៊ី​ខាងត្បូង​សុំ​ឈ្នះ ជាពិសេស​បង់​ក្លា​ដែ​ស និង​ឥណ្ឌា​។​

​ក្នុង​រូបនេះ ប្រជាជនបង់ក្លាដែសរាប់ម៉ឺន​នាក់​កំពុង​ប្រជ្រៀត​គ្នា​រក​កន្លែង​មួយ​មិន​ថា​អង្គុយ​ឬ​ឈរ នៅលើ​រថភ្លើង​ចេញពី​ទីក្រុង​ដា​ក្កា​ទៅកាន់​ស្រុក​កំ​ណើ​តឬ​ផ្ទះ​របស់​ពួកគេ​ក្នុង​​អំឡុងពេល​ឈប់សម្រាក​បុណ្យ​Eid al-Adha​របស់​សាសនា​អ៊ីស្លាម​។​

​មនុស្ស​រាប់ពាន់នាក់​បាន​តោង​ឡើងលើ​រថភ្លើង​ដែលមាន​អ្នកដំណើរ​ពេញ​ណែន​ស្រាប់​សូម្បីតែ​នៅ​លើង​ដំបូល​ក៏​បានដែរ​ដើម្បី​ចេញពី​ទីក្រុង​នេះ​កាលពី​ថ្ងៃ​ចន្ទ​ទៅ​២០​សីហា​។​

​ការ​ប្រញាយ​គ្នា​ឡើង​ជិះ​រថភ្លើង​ទៅ​ស្រុក​នេះ​កើតឡើង​ខណៈ​ជន​អ៊ីស្លាម​ប្រមាណ​២,៤​លាន​នាក់​បាន​ទៅដល់​ជ្រលង​ភ្នំ​អា​រ៉ា​ហ្វា​ត​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ខាងលិច ជាទី​​សក្ការ​ពិសិដ្ឋ​បំផុត​របស់​សាសនា​អ៊ីស្លាម ដែលជា​ផ្នែក​នៃ​ធម្ម​យាត្រា​ប្រចាំឆ្នាំ​របស់​សាសនិកជន​អ៊ីស្លាម​ដែល​គេ​ហៅថា​បុណ្យ ហាច​( hajj)​។​

​មនុស្ស​នាំគ្នា​ឡើងលើ​ដំបូល​រថភ្លើង​ខណៈ​ទូរ​ខាងក្នុង​ពេញ​ណែន​អស់​នៅ​ស្ថានីយ​ក្រុង​ដា​ក្កា ប្រទេស​បង់​ក្លា​ដែ​ស​

​ជន​អ៊ីស្លាម​ទូទាំង​ពិភពលោក​អបអរ​បុណ្យ​Eid al-Adha​ប្រចាំឆ្នាំ ដែល​កត់សំគាល់​ការបញ្ចប់​ជាមួយនឹង​ធម្ម​យាត្រា​ហាច​នៅ​ក្រុង​ម៉ា​កា ប្រទេស​អារ៉ាប់​ប៊ី សា​អូឌីត​កាល​​ពីថ្ងៃ​ចន្ទ​ទី​២០​សីហា​។​

​ជន​អ៊ីស្លាម​កាលពី​ថ្ងៃ​អង្គារ​ទី​២១​សីហា បាន​ប្រារព្ធ​ថ្ងៃទី​១​នៃ​បុណ្យ​Eid al-Adha ដែល​កត់សំគាល់​ការបញ្ចប់​នៃ​បុណ្យ​ហាច​៕​ដោយ​៖​វាសនា​