ខ្លាំង​ជាង​រ៉ក់​ទៀតៈ​បង្ក្រាប​ក្លិប​កម្សាន្ត​លុ​ច្ស​សារី​ឃាត់ខ្លួន​៤០០​នាក់​រួមទាំង​ថ្នាំញៀន​

817
ចែករម្លែក
ខ្លាំង​ជាង​រ៉ក់​ទៀតៈ​បង្ក្រាប​ក្លិប​កម្សាន្ត​លុ​ច្ស​សារី​ឃាត់ខ្លួន​៤០០​នាក់​រួមទាំង​ថ្នាំញៀន​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៨​ខែមិថុនា​មុននេះ​បន្តិច​ថា សមត្ថកិច្ច​បាន​ចុះបង្ក្រាប​ក្លិប​កម្សាន្ត​លុ​ច្ស​សារី កាលពី​យប់​រំលង​អ​ធ្រា​្រត​ឈានចូល​ថ្ងៃទី​៨ ខែមិថុនា​ដោយ ឃាត់ខ្លួន​មនុស្ស​ចំនួន ៤០០​នាក់ និង​ដកហូត​ថ្នាំញៀន​មួយចំនួន​។​ពេលនេះ សមត្ថកិច្ច​កំពុងតែបន្ត​ដំណើរការ​ដើម្បី​រក​អ្នក​ដែល​ពាក់ព័ន្ធ​។​
ក្លិប​កម្សាន្ត លុ​ច្ស​សារី ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​២១៤ កែង​ផ្លូវ​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។ ការចុះ​បង្ក្រាប​នេះ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។
នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​នៅវេលា​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៨ ខែមិថុនា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ខាង​ព្រះរាជអាជ្ញា យើង​បាន​បង្ក្រាប​ក្លិប​កម្សាន្ត​លុ​ច្ស​សារី ដែលមាន​ក្លិប​កម្សាន្ត​ផង និង​មានការ​ប្រើប្រាស់​គ្រឿងញៀន​ផង​។ យប់មិញ​នឹង​បងប្អូន​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៤០០​នាក់ និង​ដកហូត​គ្រឿងញៀន​មួយចំនួន​។ បច្ចុប្បន្ន​បងប្អូន​កំពុងតែបន្ត​ដំណើរការ​”​។​

ក្រុមមនុស្សពេលបញ្ជូនទៅស្នងការនគរបាលរាជធានីព្រឹកនេះ


​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​មនុស្ស ៤០០​នាក់ ដែល​ឃាត់ខ្លួន គឺ​ភាគច្រើន​ជា​ជន​ជាតិចិន និង​វៀតណាម​។ មនុស្ស​ទាំងអស់នេះ​ត្រូវបាន​នាំខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​៕​សរន​


ក្រុមមនុស្សពេលបញ្ជូនទៅស្នងការនគរបាលរាជធានីព្រឹកនេះ

ក្រុមមនុស្សពេលបញ្ជូនទៅស្នងការនគរបាលរាជធានីព្រឹកនេះ