ខ្លាំង​ដៃ​! តួ​ស្រី​រង​ម្នាក់ៗ​សុទ្ធតែ​កាច់រាង​ខ្លាំង​ជាង​តួឯក​

1756
ចែករម្លែក
  • 16
    Shares

(​ភ្នំពេញ​)៖ ខ្លាំង​ដៃ​បាត់ តួ​ស្រី​រង​ម្នាក់ៗ​សុទ្ធតែ​ស្អាត​និង​លេងខ្លួន​សិច​ស៊ី​កាច់រាង​យក​មួយ​ឈ្នះ​ដៃ​ខ្លាំង​ជាង​តួឯក​ស្រី​ពីរ​នាក់​ក្នុង​រឿង​ភាគ “​ចម្ការឪឡឹក​ម្លប់​ស្នេហ៍​” និង “​ជីវិត​នាង​រចនា​” របស់​ស្ថានីយទូរទស្សន៍​TV5​ទៅទៀត​។​

​កាលពី​យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧​ស្ថានីយទូរទស្សន៍​លេខ​៥​បានរៀបចំ​ពិធីជប់លៀង​អបអរ​ការ​បញ្ចា​ប់​ការថត​ខ្សែភាពយន្ត​ភាគ​​ដែល​ត្រៀម​យក​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ខាងមុខនេះ មាន​ចំនួន​ពីរ​រឿង​គឺ “​ចម្ការឪឡឹក​ម្លប់​ស្នេហ៍​” មាន​តួឯក​ស្រី​កញ្ញា ញ៉ែម ស្រី​ពេជ្រ និង “​ជីវិត​នាង​រចនា​” តួឯក​ស្រី​កញ្ញា រី​យ៉ា​។

​ទោះជា​យ៉ាងនា​តា​រាជា​តួរង​ជាច្រើន​ដែល​ចូលរួម​សម្តែង​លើក​នេះ​សុទ្ធតែជា​ស្រី​ស្អាត​ដោយ​ពួកគេ​នាំគ្នា​បង្អួត​សម្រស់ និង កាច់រាង​ដាក់គ្នា ធ្វើឱ្យ​ទាំង​ភ្ញៀវ ផលិតករ និង បុគ្គលិក​ជាច្រើន​នាំ សំលឹង​មិន​ដក​ភ្នែក​ខណៈ​តួឯក​ស្រី​ទាំងពីរ​រឿង​បែរជា​លេងខ្លួន​បែប​សុភាពៗ​ធ្វើឱ្យ​ក្រុម​​អ្នកសារព័ត៌មាន​ងឿ​យ​ឆ្ងល់​ទៅវិញ​។​

​លោក​បាន​និយាយថា ផលិតករ​ថៃ​សរសើរ​មិន​ដាច់​នោះទេ នៅពេល​និយាយ​ដល់​ការសម្ដែង​ក្នុង​រឿង ចម្ការឪឡឹក​ម្លប់​ស្នេហ៍​”​និង​“​ជីវិត​នាង​រចនា​” ដែល​ទើបតែ​បាន​ថត​ចប់ និង​ត្រៀម​ដាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ ក្នុង​ចន្លោះ​ម៉ោង​មាស​។ នៅក្នុង​ពិធីជប់លៀង​នេះ គេ​ឃើញ​តួអង្គ​សំខាន់ៗ​ក្នុង​“​ចម្ការឪឡឹក​ម្លប់​ស្នេហ៍​” និង “​ជីវិត​នាង​រចនា​” បង្ហាញខ្លួន​ជុំគ្នា​ដោយ​ពួកគេ​​ក្រៅពី​បាន​ថតរូប​ទុកជា​អនុស្សាវរីយ៍ ក៏បាន​បង្កាត់​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយគ្នា​គួរ​ឲ្យ​សរសើរ​ផង​៕ ដោយ​៖ បូ​រិ​ន​