ខ្លាំង​បាត់​! យក​ម៉ូ​ទ័​រ​ឆាប​ដែក​មក​កាត់សក់​

1301
ចែករម្លែក

​ជាងកាត់សក់​ម្នាក់​ត្រូវបាន​គេ​ថត កំពុង​កាត់សក់​របស់​អតិថិជន ដោយ​ប្រើ​ម៉ូ​ទ័​រ​ឆាប​ដែក នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ចិន ដោយ​ធ្វើឱ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​តក់ស្លុត​បំផុត​ក្រោយ​ឃើញ​វីដេអូ​នេះ​។​

​វីដេអូ​ប្លែក​ភ្នែក​មួយ​នេះ​បានបង្ហាញ​ជាងកាត់សក់​ប្រើ​ម៉ូ​ទ័​រ​ឆាប​ដែក​ដើម្បី​កាត់សក់​របស់​អតិថិជន​ឱ្យបាន​រហ័ស​ទាន់​ចិត្ត នៅ​ទីក្រុង​កាន​ចូ​វ ក្នុង​ខេត្ត​ជាំ​ង​ស៊ី​។​

​ជាងកាត់សក់​រូបនេះ​មានបទពិសោធន៍​ច្រើនជាង​មួយ​ទសវត្សរ៍​ក្នុងការ​កាត់សក់​ដោយ​ប្រើ​ម៉ូ​ទ័​រ​ឆាប​ដែក ហើយ​បាន​អះអាងថា​ជាម​នុស្ស​ដំបូង​គេ ដែល​កាត់សក់​ដោយ​ប្រើ​កន្ត្រៃ​ចម្លែក​នេះ​។​

​វីដេអូ​នេះ​បាន​បញ្ចេញ​តាំងពីដើម​ឆ្នាំនេះ​មកម្ល៉េះ ប៉ុន្តែ​ទើបតែ​ល្បី​ខ្លាំង​នាពេល​ថ្មីៗ​នេះ​។

​អ្នកលេង​អ៊ី​ន​ធឺ​ណេ​តម្នាក់​បាន​ចោទ​សួរថា “​នេះ​ជាការ​កាត់សក់​គួរឱ្យខ្លាច​បំផុត ហេតុអ្វី​បានជា​គេ​ធ្វើ​ដូច្នេះ​អ៊ីចឹង​?”៕ ដោយ៖ កញ្ញាដាលីស

ជាងកាត់សក់​ចិន​ប្រើ​ម៉ូ​ទ័​រ​ឆាប​ដែក​ដើម្បី​កាត់សក់​អតិថិជន​ឱ្យ​លឿន​ទាន់​ចិត្ត