ខ្លាំង​បាត់​! សេវា​ម៉ាស្សា​ពិសេស​របស់​ចិន​មកដល់​ភ្នំពេញ​ហើយ​

2086
ចែករម្លែក
  • 606
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ខិត្តប័ណ្ណ​រូប​ស្រី​ចិន​ស្លៀក​ស៊ិ​ច​ស៊ី​បង្ហាញ​ភាព​ស្រើបស្រាល និង​រូប​បុរស​ចិន​ស្រាត​ននល​គោក​ជាច្រើន​សន្លឹក​ត្រូវបាន​ដើរចេញ​នៅតាម​តំបន់​សំខាន់​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​ទីសាធារណៈ​ផ្សេងៗ​មួយចំនួនទៀត ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។

​ខិត្តប័ណ្ណ​បែបនេះ គឺ​នាពេល​កន្លងមក​ត្រូវបាន​ដើរ​ចែក​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ ដែលជា​ខេត្ត​ទេ​ចរណ៍​មួយ​សំបូរ​ទៅដោយ​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ជាពិសេស​ជនជាតិ​ចិន​ច្រើនជាងគេ​។ ប៉ុន្តែ​ករណីនេះ ត្រូវបាន​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ក្រុម​អ្នកដើរ​ចែក និង​ឈានទៅដល់​ការបង្ក្រាប​ថែមទៀត​ផង​។

​បើតាម​ខិត្តប័ណ្ណ​ដែល​ទទួលបាន គឺ​នៅក្នុង​ខិត្តប័ណ្ណ​នោះ​មាន​ផ្ទៃ​ពណ៌​ផ្កាឈូក មាន​សរសេរ​អក្សរ​ខ្មែរ “​ភ្នំពេញ​ទីមួយ​” និង​មាន​សរសេរ​អក្សរ​ចិន និង​អង់គ្លេស (Health massage) អម​ជាមួយ និង​ថែមទាំង​មាន​ដាក់​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ថែម​ទៀតផង​។ ហើយ​ជាពិសេស​គឺ​បានដាក់​រូប​ស្រី​ចិន​ស្លៀកពាក់​ស៊ិ​ច​ស៊ី​លេច​លើ​លេច​ក្រោម ដែល​បង្ហាញ​ពី​ភាព​ស្រើបស្រាល​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឹ​នៅក្នុង​ខិត្តប័ណ្ណ​នោះ ក៏មាន​ដាក់​រូប​បុរស​ចិន​ស្រាត​ននល​គោក បម្រើសេវា​ម៉ាស្សា​ផងដែរ​។​

​បើតាម​ស្ត្រី​អ្នកបកប្រែ​នៅ​ហាង ភ្នំពេញ​ទីមួយ បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃទី ១៦ ខែសីហា ថា ខិត្តប័ណ្ណ​នេះ ចែក​ផ្សព្វផ្សាយ​អំពី​ការ​ម៉ាស្សា​សម្រាប់ ដោយ​ក្នុងតម្លៃ ៧៥​នាទី ថ្លៃ​១៨០​ដុល្លារ​។ ហើយ​ហាង​ភ្នំពេញ​ទីមួយ នឹង​បើក​សំណើ​ការ​នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ ទី​តាំ​ស្ថិតនៅ​ទល់មុខ​សណ្ឋាគារ​កាំបូឌី​យ៉ា​។ ប៉ុន្តែ​ព័​ត៍​មាន​លំអិត​យ៉ាងណា​នោះ អ្នកបកប្រែ​មិនបាន​បញ្ជាក់​លំអិត​ទេ​។

​ទាក់ទង​ករណីនេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ​ដោយ​ទូរស័ព្ទ​ចូល​ជាប់រវល់​រហូត បើទោះបីជា​ព្យាយាម​ជា​ច្រើនដង​ក៏ដោយ​។​

​ចំណែក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ បាន​បញ្ជាក់ថា លោក​នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​នេះ​នៅឡើយ​ទេ​៕