ខ្លាំង​បាត់ សុគន្ធ ថេ​រ៉ា​យុ ប្ដូរ​រថយន្ត​ជិត ១០​គ្រឿង​ដូច​ផ្លាស់​ម៉ូដ​ខោអាវ​

346

​ចាប់តាំងពី​ចូល​សិល្បៈ​រហូតមក​ដល់ពេលនេះ​តារាចម្រៀង​ផលិតកម្ម​ថោ​ន សុគន្ធ ថេ​រ៉ា​យុ បាន​ផ្លាស់ប្ដូរ​រថយន្ត​អស់​៩​គ្រឿង​ហើយ ដោយ​១​គ្រឿងៗ​មានតម្លៃ​ថ្លៃ​រាប់ម៉ឺន​ដុល្លារ​ឯណោះ​។ ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​មតិ​មួយចំនួន​លើកឡើងថា “​លោក​ផ្លាស់ប្ដូរ​រថយន្ត​ដូច​ផ្លាស់​ម៉ូដ​ខោអាវ​”​។​

​រថយន្ត​ទាំង​៩​គ្រឿង​ដែល សុគន្ធ ថេ​រ៉ា​យុ ប្ដូរ​ជា​បន្តបន្ទាប់​រួមមាន​៖ ទី​១ Corolla 95 ទី​២ Lexus RX 300 ទី​៣ Lexus LX470 ទី​៤ Camry 2009 ទី​៥ Lexus RX350 ទី​៦ Lexus LX 570 ទី​៧ Porsche ស៊េរី ២០១៤ ទី​៨ Lexus Rx330 និង​រថយន្ត​ទី ៩ ម៉ាក Land Cruiser 2017 តម្លៃ ១៥៨ ០០០ ម៉ឺន​ដុល្លារ ។​

​ត្បិត​ឆ្នាំ ២០១៧ នេះ សុគន្ធ ថេ​រ៉ា​យុ បាន​ប្ដូរ​រថយន្ត​អស់​២​គ្រឿង​ទៅហើយ​ក្ដី តែ​សម្រាប់​រថយន្ត Land Cruiser 2017 នេះ​លោក​មិនទាន់មាន​គម្រោង​ប្ដូរ​ទៀតឡើយ ព្រោះ​រថយន្ត​មួយ​នេះ ជា​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​របស់ខ្លួន​៕
Porsche ស៊េរី ២០១៤ តម្លៃ ៩ ម៉ឺន​ដុល្លារ​អាមេរិក​(​ប្ដូរ​កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧)
Lexus Rx330 តម្លៃ​ជាង ៣ ម៉ឺន​ដុល្លារ​អាមេរិក​(​ប្ដូរ​កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៧)
Land Cruiser 2017 តម្លៃ ១៥៨ ០០០ ម៉ឺន​ដុល្លារ​អាមេរិក​(​ប្ដូរ​កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ ២០១៧)

​អត្ថបទ​៖ ឆុង ស៊ីណាន​/sn