ខ្លាំង​មែន​ក្មេង​អាយុ​៥​ឆ្នាំ​សោះ អា​វ៉ង់​ឥត​ឈប់​បាន​ជាង​៤​ពាន់​ដង​!!?

989

មនុស្សជំនិតម្នាក់របស់ប្រធានាធិបតីរុស្ស៊ី បានផ្តល់អំណោចរថយន្តMercedesមួយដល់ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ដែលអាវ៉ង់ឥតឈប់បាន៤.១០៥ដង។

ជនខ្លាំងឆេចឈ្នី លោករ៉ាមហ្សាន់ កាឌីរ៉ូវ បានផ្តល់អោយកុមារ រ៉ាកហ៊ីម គូរ៉ាយេវ នូវសោរឡានប្រណិតជារង្វាន់សំរាប់ថ្វីដៃរយៈពេល២ម៉ោង និង២៥នាទីរបស់ក្មេងនេះ។ដោយត្រូវគេដាក់ឈ្មោះថា​ «អាណុល ស្វាហ្សេនណេហ្គ័រ ឆេចឈ្មី» ក្មេងអាយុ៥ឆ្នាំនៅរៀនសាលាមត្តេយ្យនៅឡើយរូបនេះ អាចបង្កើតថ្វីដៃអស្ចារ្យដែលមនុស្សធំមិនអាចធ្វើបាន។វាបានអាវ៉ង់ឥតឈប់បាន៤.១០៥ដងដោយប្រើពេល២ម៉ោងនិង២៥នាទី។

ស្នាដៃនេះបានបំបែកឯតទគ្គកម្មចាស់និងសមទទួលបានការទទួលស្គាល់ពីគណៈកម្មាធិការកំណត់ត្រាប្លែកៗក្នុងលោក តែកុមារ រ៉ាកហ៊ីម គូរ៉ាយេវ ត្រូវធ្វើឡើងវិញនិងមានការចូលរួមពិនិត្យដោយផ្ទាល់ពីមន្រ្តីនៃគណៈកម្មាធិការនេះទើបបានការទទួលស្គាល់ផ្លូវការ។

កាឌីរ៉ូវ ជាជនស្មោះនឹងលោកពូទីន ។លោកគ្រប់គ្រងតំបន់ឆេចឈ្នី ដែលសំបូរប្រេងដោយកណ្តាប់ដៃដែក ចាប់តាំងពីការដួលរលំសហភាពសូវៀតទោះជាមានការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស។

ជាមួយនឹងរង្វាន់រថយន្តនេះ លោកបាននិយាយថា«ចាប់ពីពេលនេះទៅ ឪពុករបស់គេអាចដឹករ៉ាកហ៊ីម គូរ៉ាយេវ ទៅកាន់កន្លែងហាត់ដោយមិនបាច់ជិះតាក់ស៊ី»៕ដោយ៖វាសនា