ខ្លាំង​មែន​ស្រុក​ខ្មែរ​! បើកឡាន​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ហើយ​ឆក់យក​ទូរស័ព្ទ​អ្នកកាសែត​បោក​ចោល​ទៀត

2061
ចែករម្លែក

(​ភ្នំពេញ​)៖ អ្នកសារព័ត៌មាន​នៃ​ក្រុមការងារ​TVFB បានដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក​រួចហើយ​ដោយ​ស្នើសុំ​អោយ អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ធ្វើការ​ដោះស្រាយ​រឿងនេះ​តាមផ្លូវ​ច្បាប់ ព្រោះ​បុរស​ស​ម្តែ​ឬ​ក​មិនធម្មតា​ម្នាក់​ដែល​បាន​បើក​​រថយន្ត​របស់ខ្លួន​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ហើយក៏​រត់ចេញ​ពី​ក្នុង​រថយន្ត​របស់ខ្លួន មក​ទាញយក​ទូរ​ស្ទ​ព័​របស់​សហការី​TVFB ​មក​បោក​ចោល​។​

​បុរស​ខាងលើ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មករា​ឃាត់ខ្លួន​រួមទាំង​រថយន្ត​យកទៅ​ធ្វើការ​សាកសួរ​ក្រោយពេល​បុរស​រូបនេះ​បើក​រថ​​យន្ត​តូយ៉ូតា​ព្រូស​ស៊េរី​ខ្ពស់​អត់​ពាក់ ស្លាក​លេខ​១​គ្រឿង​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​និង​ត្រូវបាន​អ្នកកាសែត​នាំគ្នា​ថត​យក​រូប ភាព​ហើយ​បុរស​នេះ​បាន​ដណ្តើមយក​ទូរស័ព្ទ​ពី​អ្នកកាសែត​ដែល​កំពុង​ថតរូប​ទៅ​ដាក់ចូល​ក្នុង​ហោប៉ៅ​ខោ​រួច​បោក​ចោល​។​
​ ​ ​

បុរសម្ចាស់​រថ​​យន្ត​តូយ៉ូតា​ព្រូស​​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មករា​ឃាត់ខ្លួន​រួមទាំង​រថយន្ត​យកទៅ​ធ្វើការ​សាកសួរ​


​ហេតុការណ៍​បើករថយន្ត​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១១​យប់​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០១៧​ត្រង់ចំណុច​ក្បែរ​រូប សំណាក​ក្តាន់​២​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​ ​ ​
​ទូរស័ព្ទ​ដែល​បុរស​នេះ​ដណ្តើម​ពី​អ្នកកាសែត​យកទៅ​បោក​ចោល នេះ​ម៉ាក​អាយ​ហ្វូ​ន​6.PLUS​។​
​ ​ ​
​ក្រោយពេល​ខាង​កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មករា​សួរនាំ​រួចរាល់​ហើយ​អាវុធហត្ថ​ខណ្ឌ​៧​ម​មករា​បានប្រគល់​ទាំង​អ្នកបើកបរ​ទាំង​រថយន្ត​​ឲ្យ​ទៅ​សមត្ថកិច្ច​នគរ​បាលច​រាច​រណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​។​
​ ​ ​
​រីឯ​អ្នកកាសែត​ដែល​ត្រូវ​បុរស​ប្រ​ម៉ឹក​ម្នាក់នេះ​ដណ្តើមយក​ទូរស័ព្ទ​បោក​ចោល​នេះ​ក៍បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ស្រះចក​​ដើម្បី​ឲ្យ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ផងដែរ​៕​ដោយ​៖វាសនា-អង្គា​រ៍​ហេង​