ខ្លាំង​មែន​! ផ្ល​យ មេ​វេ​ឌ័​រ បំបាក់​ខូ​នឺ ម៉ាក់​ហ្គ្រេ​ហ្គ័​រ នៅ​ទឹក​ទី​១០

1501
ចែករម្លែក
  • 3
    Shares

ផ្ល​យ មេ​វេ​ឌ័​រ ( Floyd Mayweather )​បាន​បំបាក់​កំពូល​អ្នក​ប្រដាល់​ក្នុង​ទ្រុង ខូ​នឺ ម៉ាក់​ហ្គ្រេ​ហ្គ័​រ (Conor McGregor) ដោយ​​ការ​វាយ​សន្ធាប់​រហូតដល់​អ្ន​ក​ប្រដាល់​មកពី​អៀង​ឡង់​លែង​អាច​តដៃ​រួចហើយ​អាជ្ញាកណ្តាល​បាន​ហក់​ចូល​បញ្ឈប់​ការប្រកួត​នៅ​ទឹក​​ទី​១០​ដើម្បី​កុំអោយ​ប៉ះពាល់​សុខភាព​ខ្លាំង​។​

​ផ្ល​យ ដែល​ចូល​ប្រកួត​លើក​នេះ​ក្រោយ​បោះបង់​ការចូលនិវត្តន៍​នៅ​អាយុ​៤០​ឆ្នាំ បាន​បង្កើន​ប្រវត្តិ​ប្រកួត​មិន​ដែន​ស្គាល់​ចាញ់​ដល់​៥០​លើក​ដោយ​ហួស​ប្រវត្តិ​របស់​កំពូល​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​រ៉ក់​ឃី ម៉ា​ស្យូ​ណូ​(៤៩-០)​។​

​ម៉ាក់​ហ្គ្រេ​ហ្គ័​រ ដែលជា​ជើងឯក​អ្នក​ប្រដាល់​ចំរុះ ខកខាន​មិនអាច​សំរេច​តាម​ការសន្យា​របស់ខ្លួន​ថា​នឹង​ផ្តួល​ផ្ល​យ​អោយបាន​យ៉ាងយូរ​ត្រឹម​​ទឹក​ទី​៤​នោះ ទោះជា​គាត់​ហាក់​វ៉ៃ​ស្វាហាប់​នៅ​ប៉ុន្មាន​ទឹក​ដំបូង​និង​គ្រប់​ដើម​ទឹក តែ​ចាប់ពី​ទឹក​ទី​៥​ទី​៦​ទៅ ម៉ាក់​ហ្គ្រេ​ហ្គ័​រ ហាក់​ធ្លាក់ដៃ​តែ​​ទោះជា​យ៉ាងណា​មិន​ព្រម​ដួល​ដល់​រាប់​ទេ ទោះជា​រង​កណ្តាប់​ជាច្រើន​ពី​ផ្ល​យ​៕