ខ្លាំង​មែន​! ពស់​លេប​ពងមាន់​ទាំងមូល ដោយ​មិនឱ្យ​ប្រេះ​សំបក​សូម្បី​បន្តិច​

1198
ចែករម្លែក
  • 16
    Shares

​ម្ចាស់ផ្ទះ​ម្នាក់​បាន​ថត​វីដេអូ​នៃ​សត្វ​ពស់​មួយ​ក្បាល​កំពុង​លេប​ពងមាន់​ទាំងមូល​នៅក្នុង​បន្ទប់ទទួលភ្ញៀវ​នៅ​ទីក្រុង​ហ្វ​ត​បេន​នី​ង រដ្ឋ​ច​ច​ចា​។​

​វីដេអូ​នេះ​បង្ហាញ ពស់​ប្រមាញ់​កណ្តុរ​នេះ​កំពុង​លេប​ពងមាន់​នៅលើ​កំរាលព្រំ​ដោយ​មិនឱ្យ​ប្រេះ​សំបក​សូម្បីតែ​បន្តិច​។​

​នៅពេល​វា​កំពុង​លេប​ស៊ុត​ចូល​បន្តិច​ម្តងៗ អ្នក​អាច​ឃើញ​ស៊ុត​រក្សា​រូបរាង​នៅ​ដដែល ខណៈ​វា​កំពុង​ត្រៀមខ្លួន​រំលាយ​ស៊ុត​នៅក្នុង​ពោះ​របស់​វា​។​

​វីដេអូ​ឃ្លី​ប​នេះ​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ដោយមាន​ចំណងជើង​ថា “​មើល​សត្វ​ពស់​នេះ​ចុះ វា​កំពុង​លេប​ពងមាន់ ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ណាស់​”​។ វីដេអូ​នេះ​មាន​អ្នក​ចុច​មើល​ជាង ២០០០ ដង​។​

​សត្វ​ថ្លាន់​ប្រមាញ់​កណ្ដុរ​នៅ​ភាគ​ខាងកើត​នេះ​គឺជា​ប្រភេទ​សត្វ​ពស់​គ្មាន​ពិស​សម្បូរ​រស់នៅក្នុង​តំបន់​អាមេរិក​ខាងជើង​៕ ដោយ៖ កញ្ញាដាលីស

ពស់​កំពុង​លេប​ពងមាន់​ដោយ​មិនឱ្យ​ប្រេះ​សំបក​សូម្បីតែ​បន្តិច