ខ្លាំង​មែន​! លោកយាយ​អាយុ ១០២ ឆ្នាំ​ក្លាយជា​អ្នក​លោត​ពីលើ​មេឃ “​ចាស់​ជាងគេ​បំផុត​”

793

​លោកយាយ​ទួត​អាយុ ១០២ ឆ្នាំ​ត្រូវគេ​ជឿថា ក្លាយជា​អ្នក​លោត​ពីលើ​មេឃ​ចាស់​ជាងគេ​បំផុត​លើ​ពិភពលោក បន្ទាប់ពី​លោត​ពីលើ​មេឃ​កម្ពស់ ៤៣០០ ម៉ែត្រ​នៅ​អូស្ត្រាលី​ភាគខាងត្បូង​។

​អ្នក​លោត​ពីលើ​មេឃ​អាយុ​ខ្ទង់​១០០ ឈ្មោះ អាយ​រី​ន អូ​សៀ និយាយថា លោកយាយ “​មាន​អារម្មណ៍​ធម្មតា​” បន្ទាប់ពី​លោត​ចុះ​ពីលើ​មេឃ​ក្នុង​ល្បឿន ២២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​ធ្វើឱ្យ​ថ្ពាល់​លោកយាយ​ចំហ​បក់បោយ​។

​លោកយាយ​បាន​លោត​ពីលើ​មេឃ​បាន​ជោគជ័យ​ដើម្បី​អបអរ​ខួបកំណើត​គម្រប់ ១០០ ឆ្នាំ​កាលពី​ឆ្នាំ ២០១៦ ប៉ុន្តែ​ក្រុម​អ្នករៀបចំ​អះអាងថា ការ​លោត​ពីលើ​មេឃ​បានសម្រេច​កាលពី​ថ្ងៃអាទិត្យ​ទី​៩​ធ្នូ​នៅ​អាយុ ១០២ ឆ្នាំ​និង​១៩៤​ថ្ងៃ ទើប​ធ្វើឱ្យ​លោកយាយ​ជាប់​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អូស្ត្រាលី លោកយាយ​អូ​សៀ​បាន​និយាយថា “​វា​ពិតជា​ស្រឡះ​ល្អ​ណាស់​នៅ​ទីនោះ ហើយ​អាកាសធាតុ​ពិតជា​ល្អ ប៉ុន្តែ​វា​ត្រជាក់​ណាស់​”​។

​លោកយាយ​អូ​សៀ​បាន​លោត​ពីលើ​មេឃ​នេះ​ដើម្បី​រៃអង្គាស​លុយ​សម្រាប់​ផ្នែក​សប្បុរសធម៌​ជួយ​ដល់​អ្នក​កើត​ជំងឺសរសៃប្រសាទ​រ៉ាំរ៉ៃ បន្ទាប់ពី​កូនស្រី​របស់គាត់​ស្លាប់​ដោយសារ​ជំងឺ​នេះ​៕ ដោយ៖ កញ្ញាដាលីស

លោកយាយ​អូ​សៀ​ជាប់​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​បន្ទាប់ពី​លោត​ពីលើ​មេឃ​នៅ​អាយុ ១០២ ឆ្នាំ និង ១៩៤ ថ្ងៃ
លោកយាយ​អូ​សៀ​ជាប់​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​បន្ទាប់ពី​លោត​ពីលើ​មេឃ​នៅ​អាយុ ១០២ ឆ្នាំ និង ១៩៤ ថ្ងៃ