ខ្លាំង​មែន​! អា​វ៉ង់​ប្រើតែ​ម្រាមដៃ​២

997
ចែករម្លែក

​នេះ​គឺជា​ពេលវេលា​ដ៏​មិនគួរ​ឱ្យ​ជឿ ដែល​អ្នក​ហាត់​កីឡា​កាយសម្ព័ន្ធ​ជនជាតិ​អា​មេ​នី​អាច​អា​វ៉ង់​ដោយ​ប្រើ​ម្រាមដៃ​តែ ២​។​

​ណា​រិ​ក ហា​កូប​យ៉ាន (Narek Hakobyan) អាយុ ២៩ ឆ្នាំ បាន​អា​វ៉ង់​បែបនេះ​យ៉ាង​ល្អឥតខ្ចោះ​ដោយ​ការហ្វឹកហាត់​វា​រាល់​ព្រឹក ដើម្បី​បង្កើន​កម្លាំង​នៅ​ម្រាមដៃ​មេ​និង​ម្រាមដៃ​កណ្តាល​របស់គាត់​។​

​ណា​រិ​កបាន​និយាយថា “​ខ្ញុំ​ធ្វើ​លំ​ហាត់ប្រាណ​រាល់ថ្ងៃ ពីរ​ឬ​បី​ម៉ោង​ក្នុង​មួយថ្ងៃ​។ ភាគច្រើន​ខ្ញុំ​ហាត់ប្រាណ​នៅផ្ទះ​។ ខ្ញុំ​ឈប់សម្រាក​មួយថ្ងៃ​នៅ​រាល់ថ្ងៃ​អាទិត្យ នៅពេល​ខ្ញុំ​មិន​ហាត់ប្រាណ​”​។

​ក្រៅពី​អា​វ៉ង់​ម្រាមដៃ​២​រាល់ថ្ងៃ ណា​រិ​ក​ក៏​ចូល​ចិត្តការ​គូររូប និង ហាត់​ការ៉ាត់តេ​ផងដែរ​។

​ក្នុង​វីដេអូ គេ​អាច​មើលឃើញ​ណា​រិ​ក​អា​វ៉ង់​ច្រើន​ដឹង​យ៉ាង​អស្ចារ្យ​ដោយ​ប្រើ​ម្រាមដៃ ២ និង​ជើង​ទាំង​២​ដាក់​នៅលើ​ទូ​៕ ដោយ៖ កញ្ញាដាលីស

ណា​រិ​ក អាច​អា​វ៉ង់​ប្រើ​ម្រាមដៃ ២ យ៉ាង​អស្ចារ្យ