ខ្លាំង​មែន​! អា​វ៉ង់ ៤១ ដង​ក្នុងពេល​ត្រឹម​១​នាទី ដោយ​ប្រើ​ខ្នងដៃ បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​

1293
ចែករម្លែក

​នេះ​គឺជា​ពេល​មួយ ដែល​បុរស​អស្ចារ្យ​ម្នា​ក់នៅ​ប្រទេស​អា​មេ​នី អា​វ៉ង់ ៤១ ដង​ក្នុង​មួយ​នាទី ដោយ​ប្រើ​ខ្នងដៃ​ច្រត់​នឹង​ដី​រាបស្មើ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ អត្ត​ព​លិ​ក​រូបនេះ​ថែមទាំង​លោត និង​ទះដៃ រវាង​ការ​អា​វ៉ង់​នីមួយៗ ដោយ​ធ្វើឱ្យ​កា​រអា​វ៉ង់​បែបនេះ​កាន់តែ​លំបាក​ថែមទៀត​។​

​ការសម្តែង​គួរឱ្យភ្ញាក់ផ្អើល​នេះ​បាន​ទាក់ទាញ​ហ្វូងមនុស្ស​យ៉ាងច្រើន​កុះករ​មក​ទស្សនា ខណៈ​ពួកគេ​បាន​ទះដៃ​អបអរសាទរ​ជាមួយ​បុរស​ម្នាក់នេះ ពេល​គាត់​កំពុង​អា​វ៉ង់​ឱ្យទាន់​នាទី​កំណត់​របស់គាត់​។​

​ណា​រិ​ក ហា​កូ​ប៊ីយ៉ា​ន (Narek Hakobyan) មកពី​ទីក្រុង​វ៉ា​ណាដ​ហ្ស័​រ (Vanadzor) ដែល​សម្តែង​នូវ​ភាព​អស្ចារ្យ​នេះ បាន​និយាយថា “​លំ​ហាត់ប្រាណ​នេះ​” ពិតជា​លំបាក​ខ្លាំងណាស់ ហើយ​ថា គាត់​នឹងមិន​ណែនាំ​ក្មេងៗ​ឬ​អ្នក​ចាប់ផ្តើម​ដំបូង​ឱ្យ​ហាត់​តាម​នោះទេ​។​

​មនុស្ស ដែល​ថត​ស្នាដៃ​នេះ និយាយថា វា​ជា “​កំណត់ត្រា​ពិភពលោក​”​។​

​ហា​កូ​ប៊ីយ៉ា​ន បាន​សម្តែង​រឿង​អស្ចារ្យ​ផ្សេងៗ​ទៀត​ផងដែរ​រួមមាន ការរត់​ថយក្រោយ ៦០ ម៉ែត្រ​ក្នុង​រយៈពេល​តិចជាង ១០ វិនាទី និង​ការ​អា​វ៉ង់​ដោយ​ប្រើ​ម្រាមដៃ​២ ចំនួន ៦១ ដង​ក្នុង​មួយ​នាទី​៕ ដោយ៖ កញ្ញាដាលីស

ណា​រិ​ក ហា​កូ​ប៊ីយ៉ា​ន អា​វ៉ង់​ដោយ​ប្រើ​ខ្នងដៃ​បាន ៤១ ដង​ក្នុង​១​នាទី
#