ខ្លាំង​មែន មេទ័ព​ថៃ​ថ្មី​! ឧ​ត្ត​ម​សេនីយ៍ អា​ពី​រ៉ា​ត ថា​អាច​នឹងមាន​រដ្ឋប្រហារ​យោធា​ជាថ្មី​និង​ប្រុង​ចាប់​ពួក​ប្រឆាំង​រាជានិយម​បោះ​ចូល​ពេទ្យ​ឆ្កួត​

3321
ចែករម្លែក
  • 430
    Shares

មេទ័ពថ្មីរបសថៃ ឧត្តមសេនីយ៍ អាពីរ៉ាត់ គង់សំពង់(Apirat Kongsompong )មិនបានច្រានចោលលទ្ធភាពធ្វើរដ្ឋប្រហារយោធាមួយទៀតទេ ប្រសិនបើប្រទេសកើតមានចលាចលនយោបាយសាជាថ្មីក្រោយពីប្រទេសថៃវិលទៅកាន់ការគ្រប់គ្រងស៊ីវិលនៅក្រោយការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។

នៅពេលត្រូវបានអ្នកយកព័ត៌មានម្នាក់សួរថា តើលោកបានត្រៀមធ្វើរដ្ឋប្រហារណាមួយទៀតទេ ឧត្តមសេនីយ៍អាពីរ៉ាត បាននិយាយថា” បើនអ្នកនយោបាយមិនបង្កចលាចល គ្មានអ្វីនឹងកើតឡើងទេ”។

ថៃមានរដ្ឋប្រហារយោធាជាងដប់នាពេលកន្លងមក តែមួយចុងក្រោយកើតឡើងដោយសារភាពវឹកវរនយោបាយនេះឯង នេះបើតាមការបញ្ជាក់របស់លោកអាពីរ៉ាត។

មេបញ្ជាការយោធាថៃ ឧត្តមសេនីយ៍ អាពីរ៉ាត គង់សំពង់ និយាយថាអាចមានរដ្ឋប្រហារបើការមិនចុះសម្រុងខាងនយោបាយផ្ទុះឡើងក្រោយការបោះឆ្នោត

ឪពុករបស់អាពីរ៉ាត ឧត្តមសេនីយ៍ ស៊ុនថន គឺជាមេដឹកនាំរដ្ឋប្រហារឆ្នាំ១៩៩១ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកឆាតទីឆៃ ឈុនហាវ៉ាន។វាបានបញ្ចប់យ៉ាងអាក្រក់នៅមួយឆ្នាំក្រោយ នៅពេលទាហានបានសម្លាប់មនុស្សរាប់សិបនាក់ដែលបានប្រឆាំងនឹងការគ្រប់គ្រងយោធាដែលគេអោយឈ្មោះថា សោកនាដកម្មថ្ងៃខ្មៅងងឹតឆ្នាំ១៩៩២។

សូមបញ្ជាក់ថា ថៃបាននិងកំពុងស្ថិតក្រោមការគ្រប់គ្រងយោធាចាប់តាំងពីរដ្ឋប្រហារកាលពីខែឧសភាឆ្នាំ២០១៤ ដែលក្រុមយោធានិយាយថាវាមានភាពចាំបាច់ដើម្បីស្តារសណ្តាប់ធ្នាប់ក្រោយពីមានបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ត្រាំត្រែងរាប់ខែ។

នៅឆ្នាំ២០០៦ យោធាថៃដឹកនាំដោយឧត្តមសេនីយ៍ សុនធិ ប៊ូនយ៉ារ៉ាគ្លីន បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត។កាលពីលោកប្រាយុទ្ធ ចានអូចា ធ្វើរដ្ឋប្រហារនាឆ្នាំ២០១៤ ឧត្តមសេនីយ៍អាពីរ៉ាត នៅជាមេបញ្ជាការកងពលទី១ ជាកងរក្សាព្រះអង្គ តាំងនៅក្រុងបាងកក ដែលជាអង្គភាពដ៏សំខាន់នៅក្នុងការធ្វើរដ្ឋប្រហារ។

អាពីរ៉ាត បាននិយាយថា ទាហានត្រូវបានបញ្ជាអោយរក្សាសណ្តាប់ធ្នាប់ និងកុំអោយគិតកាន់ជើងក្រុមនយោបាយណា។លោកបានបន្តថា” ខ្ញុំជឿថា ឧត្តមសេនីយ៍ប្រាយុទ្ធមិនបានមានគំនិតដូច្នេះទេ(ធ្វើរដ្ឋប្រហារ)តែលោកត្រូវតែធ្វើការលះបង់។បើឧត្តមសេនីយ៍ ប្រាយុទ្ធមិនបានធ្វើការសំរេចចិត្ត គ្មាននរណាអាចនិយាយថាអ្វីនឹងកើតឡើងទេ។ខ្ញុំសង្ឃឹមឧបទ្ទវហេតុហិង្សានឹងមិនកើតមានជាថ្មី ដោយសារតែការប្រកួតប្រជែងនយោបាយ។យោធានឹងមិនកំចាត់ប្រជាជនទេ តែបង្រ្កាបពួកញុះញង់បង្កចលាចល …”។

ពាក់ព័ន្ធស្ថាប័នព្រះមហាក្សត្រ មេទ័ពរូបនេះបាននិយាយកាលពីថ្ងៃពុធទី១៧តុលាថា ថៃមិនយូរមិនឆាប់អាចឃើញពួកប្រឆាំងរាជានិយមត្រូវបានចាប់បោះចូលក្នុងពេទ្យឆ្កួត ជំនួសអោយនាំពួកគេទៅកាន់តុលាការ ដោយសារតែលោកជឿថា ពួករិះគន់ស្តេច “បើមិនឆ្កួតក៏ជាមនុស្សចម្លែក”ដែរ៕ដោយ៖វាសនា

ក្នុងសន្និសីទសារព័ត៌មានដំបូងចាប់តាំងពីចូលកាន់តំណែងកាលពីថ្ងៃ០១តុលា ឧត្តមសេនីយ៍ អាពីរ៉ាត បាននិយាយថា យោធា ជាអ្នកបំរើរបបរាជានិយមនិងភារកិច្ចរបស់វាគឺ ការពារស្ថាប័នជាទីសក្ការនេះ