ខ្លា​ភាគ​ឦសាន​នៅ​សួនសត្វ​យូ​ន​ណាន​កើតកូន​ភ្លោះ​៧

1302
ចែករម្លែក

​តាម​ប្រភពព័ត៌មាន​ពី​សួនសត្វ ព្រៃ​ខេត្ត​យូ​ន​ណាន​បានឱ្យដឹងថា ពេល ថ្មីៗ​នេះ​សត្វ​ខ្លា​ភាគ​ឦសាន មួយ​ក្បាល ដែល​ចិញ្ចឹម​ក្នុង​សួនសត្វ​នេះ​បានកើត កូនភ្លោះ​៧​ក្បាល ។ ក្រោម​ការថែរក្សា ដោយ​ផ្ចិតផ្ចង់​រយៈពេល​ជិត​២​ខែ ម្តាយ ខ្លា​និង​កូន​ខ្លា​មាន​សុខភាព​យ៉ាង​ល្អ ប្រសើរ ។​

​តាម​ការ​ឧទ្ទេសនាម​បានឱ្យដឹង ថា នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំនេះ កូន​ខ្លា ៧​ក្បាល​បានកើត​នៅ ក្នុង​សួនសត្វ​ព្រៃ ខេត្ត​យូ​ន​ណាន ។ នេះ​ជា​លើក​ទី​១ ដែល​សត្វ​ខ្លា​កើតកូន​ភ្លោះ​៧​ក្បាល​នៅ ក្នុង​សួនសត្វ​នេះ ។ គួរ​បញ្ជាក់ថា ម្តាយ ខ្លា​ដែល​ទើប​កើតកូន​ខ្លា​នោះ​មាន​អាយុ ៧​ឆ្នាំ ហើយ​ធ្លាប់​កើតកូន​ខ្លា​៤​ដង​ម្តង មានកូន​ខ្លា​តែ​៣-៤​ក្បាល តែ​ពេលនេះ កើតកូន​ខ្លា​៧​ក្បាល ពិតជា​រឿង​ដែល កម្រ​ឃើញ​ណាស់ ។​

​សួនសត្វ​ព្រៃ​ខេត្ត​យូ​ន​ណាន មាន​បច្ចេកទេស​ចាស់ទុំ​សម្រាប់​បន្ត​ពូជ ខ្លា ចំណែក​កូន​ខ្លា​ដែល​កើត និង​ចិញ្ចឹម ដោយ​វិធី​បែប​មនុស្ស ឬ​ធម្មជាតិ​ក្នុង​សួន សត្វ​នេះ មាន​អត្រា​រស់​លើសពី​៩០​ភាគរយ ៕ (​អត្ថបទ​ពី​ព័ត៌មាន​ស៊ីន​ហួ ចិន​)

​នេះ​គឺជា​ទិដ្ឋភាព​ដ៏​កម្រ​នៃ​រូបភាព​ខ្លា​ញី​ផ្តល់កំណើត​ដល់​កូន​ចំនួន​៧​ក្បាល (​រូប​ថ​តៈ អ្នក​ថតរូប​ស៊ីន​ហួ Jin Huihui)​