ខ្លា​វង្វេង​ចូលក្នុង​ភូមិ​ខាំ​របួស​មនុស្ស​៤​នាក់​នៅ​ឥណ្ឌា​

521
ចែករម្លែក

​អ្នក​អភិរក្ស​ព្រៃ​ម្នា​ក់បាន​និយាយថា​ខ្លារខិន​មួយ​ក្បាល​បាន​វង្វេងព្រៃ​ចូលក្នុង​តំបន់​លំនៅដ្ឋាន​មួយ​នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាងជើង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​មករា ហើយ បានធ្វើឱ្យ​របួស​មនុស្ស​យ៉ាងហោចណាស់​៤​នាក់​មុនពេល​វា​ត្រូវបាន​ចាក់សោរ​នៅក្នុង​បន្ទប់​មួយ​។​

​លោក Kuldip Kumar អ្នក​អភិរក្ស​ព្រៃ​នេះ បាន​និយាយថា ពួក​មន្ត្រី​រុក្ខាប្រមាញ់​មួយក្រុម​បាន​ស្វែងរក​នៅ​តំបន់​នោះ នៅ​ទីក្រុង​Jalandhar​ក្នុង​រដ្ឋ​Punjab​បន្ទាប់ពី​ពួក​អ្នក​​ស្រុក​បាន​រាយការណ៍​ទៅ​ប៉ូលិស​។ គាត់​បាន​និយាយថា ខ្លារខិន​នេះ បាន​ខាំ​របួស​មន្ត្រី​ព្រៃឈើ​៤​នាក់​នៅពេល​ពួកគេ​បាន​តាម​ដេញចាប់​វា​ដោយ​ប្រើ​សំណាញ់​។ ខ្លា​​នេះ ក៏​ខាំ​របួស​អ្នកស្រុក​ម្នាក់​ផងដែរ​ដែល​បាន​ចោល​ដុំថ្ម​លើ​វា​។ តែ​ពួក​អ្នករបួស​ទាំងនេះ មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​។​

​លោក Kuldip Kumar បាន​និយាយថា ខ្លា​នេះ បាន​ចូលក្នុង​បន្ទប់​មួយ​នៅក្នុង​អាគារ​មួយ​ហើយ​ត្រូវបាន​ចាក់សោរ​ឱ្យនៅ​ខាង​ក្នុងនោះ ដោយ​ក្រុម​អ្នកការពារ​ព្រៃ​។​

​ការប៉ះទង្គិច​គ្នា​រវាង​មនុស្ស​និង​សត្វ​កំពុង​កើនឡើង​នៅ​ប្រទេស​ឥណ្ឌា ដែលជា​កន្លែង​ដែល​ប្រជាជន​បានចាប់ផ្តើម​រស់នៅក្នុង​តំបន់​ដែល​នៅ​ជិត​និង​នៅក្នុង​តំបន់​​ព្រៃ​ដែល​រក្សាទុក​សម្រាប់​ការអភិរក្ស​៕​ដោយ​៖​សុខា​/SN

#