ខ្លា ២ ប្រជែង​គ្នា​លាក់​មុខ​ធ្វើឱ្យ​គំនូរ​មួយ​ផ្ទាំង​ឡើង​ថ្ងៃ​ដល់ ៤៥០ លាន​ដុល្លារ​

1253
ចែករម្លែក

​ព្រះអង្គម្ចាស់​អារ៉ាប់ ២ អង្គ​បាន​ជ្រុលខ្លួន​ចំណាយ​ប្រាក់​រហូតដល់​ទៅ ៤៥០ លាន​ដុល្លារ​ដោយ ចៃដន្យ នៅក្នុង​ការដេញថ្លៃ​កំបាំងមុខ​លើ​គំនូរ​មួយ​ផ្ទាំង​របស់​វិចិត្រករ លី​អូ​ណា​ដូ ដា វីន​ស៊ី (Leonardo Da Vinci) ព្រោះ​ព្រះអង្គម្ចាស់​ទាំងពីរ​ស្មាន​រៀងៗ​ខ្លួន​ថា ភាគី​ដេញថ្លៃ​ម្ខាង​ទៀត មកពី​ប្រទេស​កាតា ដែលជា​គូប្រជែង​របស់ខ្លួន នេះ​បើ​យោងតាម​ប្រភព​ព្រះបរមរាជវាំង ទម្លាយ​ឱ្យដឹង​។
​ ​
​ផ្ទាំងគំនូរ​ដែលមាន​ឈ្មោះ​ថា “​សាល់​វ៉ា​ទ័​រ មុន​ឌី​” (Salvator Mundi) ខាងលើនេះ បាន​លក់ ចេញ​ក្នុងតម្លៃ ៤៥០,៣ លាន​ដុល្លារ​ក្នុង​ពិធី​ដេញថ្លៃ​មួយ​កាលពី​ខែវិច្ឆិកា ឆ្នាំមុន​។ ឯកសារ​ដែល ត្រូវបាន​ទម្លាយ​ទៅឱ្យ​កាសែត New York Times នៅ​ខែ​បន្ទាប់​បានបង្ហាញ​ថា អ្នកទិញ​គឺ ព្រះអង្គម្ចាស់​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ព្រះនាម បា​ដឺ ប៊ិន អាប់​ឌុល​ឡា (Bader bin Abdullah)​។​

​ប្រភព​អ្នក​នៅក្នុង​ព្រះបរមរាជវាំង​លួច​បង្ហើប​ថា ការទិញ​នេះ​គឺ​ជួសមុខ​ឱ្យ​មិត្ត​ជិតស្និទ្ធ​របស់ ទ្រង់​ព្រះនាម មហា​ម៉េ​ដ ប៊ិន សាល់​ម៉ាន់ (Mohammed Bin Salman) ដែលជា​រាជ​យា​ទ នៃ​ប្រទេស​នេះ​៕ ប្រែ​សម្រួល​: ខុម