ខ្លួន​តូច​ប៉ុន​ម្រាមដៃ​សោះ​លេប​កញ្ចាញ់ចេក​យក្ស​រួច​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

538

​វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល ណាស់ ដែល​ពស់​តូច​មួយ​ក្បាល​អាច​លេប​សត្វ​កញ្ចាញ់ចេក​យក្ស ដែលមាន​ទំហំ​ធំ​ជាង​ខ្លួន​របស់​វា​ឆ្ងាយ​រួច​ស្ទើរ​មិន គួរឱ្យ​ជឿ​។

​អ្នក​ចាប់​ពស់​ម្នាក់​ដែលមាន ឈ្មោះថា ស៊ូ​ជិត វី​ភី (Sujith VP) អាយុ ២៨​ឆ្នាំ បាន​ប្រទះឃើញ ពស់​ឈើ​ភ្នែក លៀន​ធំៗ​មួយ​ក្បាល​នេះ​កំពុង​ប្រឹង លេប​សត្វ​កញ្ចាញ់ចេក​ដ៏​ធំ​នេះ​យ៉ាង​លំបាក​។

​ទោះជា​យ៉ាងណា ទីបំផុត​ពស់ ឈើ​សំគម​ខ្លួន​តូច​ប៉ុន​ម្រាមដៃ​នេះ​នៅ តែ​អាច​លេប​សត្វ​ក​ញ្ចា​ញ់ ចេក​យក្ស ដែលមាន​ទទឹង​ខ្លួន​ដល់​ទៅ​១០,២ សង់ទីម៉ែត្រ​ទាំងមូល​រួច​ស្ទើរ​មិនគួរ​ឱ្យ ជឿ មុនពេល​វារ​ចូល​ព្រៃ​នៅ​រដ្ឋ​កេ​រ៉ា​ឡា (Kerala) ប្រទេស​ឥណ្ឌា​។​

​តោះ​! ប្រសិនបើ​ចង់​ជាក់​កាន់ តែ​ច្បាស់​ថា​តើ​ពស់​នេះ​ពូកែ​លេប​ប៉ុនណា​សូម​មើល​រូបភាព ខាងក្រោម​ទាំងអស់គ្នា ៕ ប្រែ​សម្រួល​: ខុម​