ខ្វិត​ក៏​ជា​ផ្លែឈើ​អាច​ផ្តល់​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជាច្រើន​ចំពោះ​សុខភាព​

1676
ចែករម្លែក

​ខ្វិត​ជា​ដំណាំ​ឈើ​ហូប​ផ្លែ​មួយ ប្រភេទ​ដែល​ពេញនិយម​ណាស់ដែរ​ក្នុង ប្រទេស​កម្ពុជា ហើយ​ផ្លែឈើ​នេះ​មិន សម្បូរ​រាល់ថ្ងៃ​ឡើយ ដោយ​វា​ចេញ​ផ្លែ ទៅតាម​រដូវ ។ ផ្លែ​ខ្វិត អាច​ទទួលទាន បាន​ទាំង​នៅពេល​ខ្ចី​, ចាស់ និង​ទុំ គ្រាន់ តែ​នៅពេល​ខ្ចី​វា​មាន​រសជាតិ​ចត់ ហើយ ជូរអែម​នៅពេល​ចាស់ ឬ​ទុំ ។ ទោះបីជា ភាគច្រើន​នៃ​ពួកយើង​ស្គាល់ និង​ធ្លាប់ ទទួលទាន​ផ្លែឈើ​នេះ​ក៏ដោយ ប៉ុន្តែ ប្រហែលជា​មិនបាន​គិតដល់​ទេ​ថា ផ្លែ​ខ្វិត​អាច​ផ្តល់ ផល​ល្អប្រសើរ​ជាច្រើន ចំពោះ​សុខភាព​! អត្ថបទ​ថ្ងៃនេះ​នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍ គួរឱ្យភ្ញាក់ផ្អើល​នៃ​ផ្លែ​ខ្វិត​៖
​ ​
១-​ល្អ​សម្រាប់​សុខភាព​ថ្លើម និង​តម្រងនោម​
​ផ្លែ​ខ្វិត​មាន​ផ្ទុក​សម្បូរ​ទៅ ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សមាសធាតុ​មួយចំនួន ដែល​ប្រយុទ្ធ ប្រឆាំង​រ៉ាឌីកាល់​សេរី ហើយ​ថែមទាំង ជួយ​ធ្វើឱ្យ​ដំណើរការ​មុខងារ​ផ្សេងៗ នៃ រាងកាយ​មាន​លក្ខណៈ​កាន់តែ​ប្រសើរ ឡើង​ផងដែរ ។ ផ្លែ​ខ្វិត​ជា​ប្រភព​ដ៏​ល្អ នៃ សារធាតុ Beta-carotene, សារធាតុ Thiamine និង Riboflavin ដែល​ជួយ​ពង្រឹង សុខភាព​ថ្លើម ហើយ​សាច់​នៃ​ផ្លែឈើ​នេះ ក៏​ដើរតួនាទី​ជា​សារធាតុ​បន្សាប​ជាតិពុល​ផ្សេងៗ​បែប​ធម្មជាតិ ដែល​ជួយ​ការពារ​សុខភាព​តម្រង​នោម និង​ថ្លើម ។​

២-​គ្រប់គ្រង​កម្រិត​ជាតិ ស្ករ​ក្នុង​ឈាម (​ករណី​បង្កដោយ Fluoride)
Fluoride ជា​កត្តា​ដ៏​សំខាន់បំផុត មួយ​ដែល​ជះឥទ្ធិពល​លើ​កម្រិត នៃ​ជាតិ ស្ករ​ក្នុង​ឈាម ។ សារធាតុ Fluoride ក្នុង​ទឹក ដែល​អ្នកទទួល​ទា​នប​ង្កើ​ន​ការ​ធន់ ទៅនឹង​ជាតិ​គ្លុយកូស នៃ​ឈាម ដែល​បណ្តាលឱ្យ​កើត​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម ឡើង​ខ្ពស់ ។ ផ្លែ​ខ្វិត គឺមាន ប្រយោជន៍ ណាស់​ក្នុងការ​គ្រប់គ្រង​សារធាតុ fluoride ដែល​បង្កបញ្ហា​ជាតិ​ស្ករ​ក្នុង ឈាម​ឡើង​ខ្ពស់ ក៏​ព្រោះ​សាច់​នៃ​ផ្លែឈើ នេះ មាន​ផ្ទុក​សមាសធាតុ​ដូចជា Saponis, Phytosterols, Flavonoids, Polyphenols និង Ascorbic acid ដែលមាន​ប្រសិទ្ធភាព​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ។ ដូច្នេះ ការទទួល​ទាន​ផ្លែ​ខ្វិត អាចជួយ កាត់បន្ថយ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម បាន​យ៉ាង​ប្រសើរ ។​
​ ​
៣-​ព្យាបាល​ពស់​ចឹក និង ឃ្មុំ​ទិច​
តាំងពី​សម័យបុរាណ​មក នៅ ក្នុងប្រទេស​ឥណ្ឌា សម្បក​នៃ​ដើម​ខ្វិត​ត្រូវបាន​គេ​ប្រើ​សម្រាប់ ព្យាបាល​ពស់​ចឹក ហើយ​សម្បក​ផ្លែ​ខ្វិត​វិញ គឺ​ប្រើ​សម្រាប់ ព្យាបាល​ឃ្មុំ​ទិច ។​
​ ​
៤-​ជួយ​រំលាយ​អាហារ​
​ការទទួល​ទាន​ផ្លែ​ខ្វិត​ទុំ អាច ជួយ​ទប់ស្កាត់​បញ្ហា​ទល់លាមក​បាន​យ៉ាង មាន​ប្រសិទ្ធភាព តាមរយៈ​សារធាតុ laxative ដែល​វា​មាន​ផ្ទុក ។ ផ្លែ​ខ្វិត​ក៏ ជួយ​កម្ចាត់​ប៉ា​រ៉ា​សិត​ក្នុង​ពោះវៀន និង ជា​ឱសថ​មួយ​ដ៏​ល្អ​សម្រាប់​ព្យាបាល​ជំងឺ​រំលាយ​អាហារ​ផងដែរ ។​
​ ​
៥-​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​ច្រើន​ប្រភេទ​
ផ្លែ​ខ្វិត​មាន​ផ្ទុក​សម្បូរ​ទៅ ដោយ Carbohydrates និង​ប្រូតេអ៊ីន រួមទាំង​វីតាមីន A, B, C ជាតិ​កាល់ស្យូម​, ផូស្វ័រ​ក៏ដូចជា​ជាតិ​សរសៃ​ដែល​ជួយ​រក្សាសុខ​ភា​ពរាងកា​យ​ល្អ​រឹងមាំ ចៀស​ផុតពី ជំងឺ​ផ្សេងៗ ។​

​ទោះជា​យ៉ាងណា​កុំ​ទទួលទាន​ច្រើនពេក ក៏​ព្រោះ​វា​អាច​បណ្តាលឱ្យ​អ្នក​ហើមពោះ​, ឈឺពោះ និង​ឈឺបំពង់ក​បាន​! ៕ ដោយ​៖ health.com.kh​