ខ្វះ​កន្លែង​ណាស់​ទៅ​អី​! មក​ពាក់​គ្នា​លើ​ភ្លៅ​ស្រី​ស្អាត​

1413
ចែករម្លែក

​នេះ​គឺជា​ពេលវេលា​ដ៏​គួរឱ្យ​អស់សំណើច នៅពេល​ស្វា ២ ក្បាល​ចាប់ផ្តើម​រួមភេទ​នៅលើ​ភ្លៅ​របស់​អ្នកទេសចរ​ម្នាក់​។​

​ស្ត្រី​រូបនេះ​បាន​អង្គុយ​នៅក្នុង​ព្រៃ​ស្វា​សាន​ហ្គេ នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី នៅពេល​សត្វ​ស្វា​ញី​សម្បុរ​ប្រផេះ​មួយ​ក្បាល​លោត​មក​ទុំ​ពីលើ​ភ្លៅ​របស់​នាង​។​

​ខណៈដែល​មិត្តភក្តិ​របស់​នាង​ចាប់ទាញ​កាមេរ៉ា​ថត​វីដេអូ ស្វា​ឈ្មោល​មួយ​ក្បាល​ក៏​ចាប់ផ្តើម​តោង​ពីក្រោយ​ស្វា​ញី​ដែរ មុនពេល​វា​បើក​យុទ្ធនាការ​។​

​ស្វា​នោះបាន​តោង​ពីក្រោយ​ស្វា​ញី ហើយ​ចាប់ផ្តើម​ពាក់​យកៗ​យ៉ាង​ញាប់​។​

​អ្នកទេសចរ​ស្រី​នោះបាន​បង្ហាញ​ទឹកមុខ​ខ្ពើមរអើម ខណៈដែល​ស្វា​ឥត​កេរ្តិ៍ខ្មាស់​ទាំង​២​រួមភេទ​គ្នា​លើ​ភ្លៅ​របស់​នាង​ធ្វើ​ព្រងើយ​។​

​ពួក​អ្នក​ឈរ​មើល​បាន​ផ្ទុះ​សើច ខណៈដែល​ពួកគេ​មើល​ទិដ្ឋភាព​នេះ​ផង ថត​វីដេអូ​ទុក​ក្នុង​ទូរស័ព្ទ​របស់​ពួកគេ​ផង​៕ ដោយ៖ កញ្ញាដាលីស

ស្វា​២​ក្បាល​មក​ពាក់​គ្នា​លើ​ភ្លៅ​ស្រី​ស្អាត​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី