ខ្វះ​ការចូលរួម​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ​នោះ​ការអប់រំ​នឹងមិន​ទទួលជោគជ័យ​ឡើយ​

407
ចែករម្លែក

ដោយ:បូកគោ​/កំ​ពត ៖ ​ប្រសិនបើ​ខ្វះ​ការចូលរួម​សហការ​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ​នោះ​ការអប់រំ ​នឹង​មិនអាច​ទទួលបាន​នូវ​ភាពជោគជ័យ​ឡើយ​។

ថ្លែង​ក្នុងឱកាស​បើក​អង្គសន្និបាត​បូកសរុប​លទ្ធផល​ការងារ​អប់រំ​យុវជន និង​កីឡា​ឆ្នាំ​២០១៨ និង លើក​ទិសដៅ​អនុវត្ត​បន្ត​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ នា​សាល​ប្រជុំ​មន្ទីរអប់រំ លោ​ ស៊ឹម វុ​ទ្ធា អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍ថា​វិស័យ​អប់រំ​តម្រូវឱ្យមាន​ការចូលរួម​ពី​ក្រុមគ្រួសារ អាណាព្យាបាល សហគមន៍ សាលារៀន និង​សង្គម​។ សម្រាប់​ឆ្នាំ​សិក្សា​២០១៧-២០១៨ កន្លងមកនេះ អាជ្ញាធរ ដែនដី​គ្រប់​លំដាប់ថ្នាក់ សប្បុរស​ជនជាតិ អន្តរជាតិ សហគមន៍ មាតាបិតា​សិស្ស ក៏ដូចជា​អាណាព្យាបាល ព្រមទាំង​ដៃគូ​អភិវឌ្ឍ​នានា​បាន និង​កំពុង​ប្រតិបត្តិការ​នៅ​ទឹកដី​ខេត្តកំពត​បាន​សហការ ចូលរួម​វិភាគទាន​យ៉ាង​សស្រោកសស្រាំ​ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន​ប្រកបដោយ​ភាពជោគជ័យ​គួរឲ្យ​មោទនៈ​។

លោក​អភិបាលរង​ខេត្ត​បាន​បន្តថា​តាមរយៈ​ការជួយ​ឧបត្ថម​គាំទ្រ​យ៉ាង​ពេញទំហឹង​ទាំង​សម្ភារៈ បច្ចេកទេស ថវិកា ក៏ដូចជា​ស្មារតី​ក្នុងការ​រួមចំណែក​ធ្វើឱ្យ​វិស័យ​អប់រំ​នៅ​ខេត្តកំពត​មាន​សន្ទុះ​រីកចម្រើន​ទាំង​បរិមាណ និង​គុណភាព​គួរកត់សម្គាល់​។

លោក​ស៊ឹម វុ​ទ្ធា​បាន​បញ្ជាក់ថា​តាមរយៈ​អង្គសន្និបាត​នេះ សូម​សិក្ខាកាម​ទាំងអស់​ស្រង់​យក​នូវ​បទពិសោធន៍​ថ្មីៗ ក៏ដូចជា​បញ្ហា​ប្រឈម​នានា ហើយ​ប្រមូលផ្ដុំ​គ្រប់​ធាតុ​ចូល​ទាំងឡាយ និង​ចំណុច​សេសសល់​ដើម្បី​កែលម្អ កសាង ព្រមទាំង​អភិវឌ្ឍ​វិស័យ​អប់រំ​ក្នុង​ខេត្ត​ដោយ​ដាក់ចេញ​ជា​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​នា​ឆ្នាំ​២០១៩ បំណង​រួមចំណែក​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់ កាល​ទី​បួន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានធ្វើ​កំណែទម្រង់​វិស័យ​អប់រំ ពិសេស​ផ្ដោត​ការយកចិត្ត​ទុក ដាក់​លើ​ប្រធានបទ​ពាក់ព័ន្ធ​ទៅនឹង​អនុវិស័យ​ទាំង​ប្រាំពីរ​នៅ​ថ្នាក់ក្រោម​ជាតិ​៕​B/