ខ្វះ​សារជាតិ​បួន​នេះ អាច​បង្ក​ជំងឺមហារីក​ដ៏​គ្រោះថ្នាក់​បាន​

541
ចែករម្លែក

ការបរិភោគ​អាហារ​ពុំ​ត្រឹមតែ​សំខាន់​ក្នុងការ​ថែទាំ​សុខភាព តែ​នៅ​រួមចំណែក​ទប់ស្កាត់​មហារីក ។ ប្រសិន​ខ្វះ​សារជាតិ​មួយ​ក្នុងចំណោម ។ ខាងក្រោម​នេះ អ្នក​អាច​ប្រ​ឈាម​នឹង​ជំងឺមហារីក​ខ្ពស់ ។​

១- ជាតិ​សរសៃៈ ខ្វះ​ជាតិ​សរសៃ​អាច​បង្ក​មហារីក​ពោះវៀនធំ​

​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ កាឡូរី​ច្រើន នឹង​បង្កើតជា​សារជាតិ​បង្ក​មហារីក ក្នុង​ដំណើរការ​បំប្លែង​របស់​សរីរាង្គ ។ វា​ងាយ​បង្ក​មហារីក​ពោះវៀន ។ អាស្រ័យ​ហេតុ​នោះ ក្រៅពី​ការបញ្ចៀស​បរិភោគ​អាហារ​ទាំងនេះ​ច្រើន អ្នក​ត្រូវ​បរិភោគ​អាហារ​សម្បូរ​ជាតិ​សរសៃ ដើម្បី​ទប់ស្កាត់​មហារីក​ពោះវៀនធំ ។​

២- សារជាតិ Carotene: ខ្វះ Carotene អាច​បង្ក​មហារីក​សួត​

​ក្រៅពី​ជក់បារី ស្រូប​ផ្សែង​ធូលី ផ្សែង​បារី និង​កត្តា​ផ្សេងៗ​ទៀត នោះ​ប្រសិន​សរីរាង្គ​ខ្វះ​សារជាតិ Carotene អាច​នឹង​នាំ​ដល់​មហារីក​សួត ។ អាស្រ័យ​ហេតុ​នោះ អ្នក​ជក់បារី​, រលាក​សួត ត្រូវ​បង្កើន​ការបរិភោគ​អាហារ​សម្បូរ Carotene ដូចជា​ការ៉ុត​, ល្ហុង​, ដំឡុង​ជ្វា​… ។​

៣- ប្រូតេអ៊ីន​៖ ខ្វះ​ប្រូតេអ៊ីន​អាច​បង្ក​មហារីកក្រពះ​

​បរិមាណ​ប្រូតេអ៊ីន​មិន​គ្រប់​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ អាច​នាំ​ដល់​មហារីកក្រពះ ។ ចំពោះ​អ្នកជំងឺ​រលាក​ក្រពះ​, ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ និង​ថែមទាំង​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​ក្រពះ​, ចូរ​យកចិត្តទុកដាក់​បរិភោគ​អាហារ​សម្បូរ​ប្រូតេអ៊ីន​ដូចជា​ត្រី​សមុទ្រ , ងាវ​, សណ្តែកសៀង និង​ស៊ុត ។​

៤- វីតាមីន D: ខ្វះ​វីតាមីន D អាច​បង្ក​មហា​រី​សុដន់​

​ការស្រាវជ្រាវ​ជាច្រើន​បង្ហាញថា អ្នកជំងឺ​មហារីក​សុដន់​មាន​រួម​ចំណុច​ពិសេស​មួយ គឺ​បរិមាណ​វីតាមីន D ក្នុង​សរីរាង្គ​យ៉ាង​ទ​ប ។ ហេតុនេះ ចំពោះ​ស្ត្រី​មិនបង្កើត​កូន និង​ស្ត្រី​កំពុងស្ថិត​ក្នុងដំណាក់កាល​អស់​រដូវ គួរ​បំពេញ​វីតាមីន D ឲ្យ​បាន​គ្រប់ ដោយ​ការ​អាំង​ថ្ងៃជា​ប្រចាំ និង​បរិភោគ​អាហារ​សម្បូរ​វីតាមីន D ដូចជា​សាច់គោ​, ថ្លើម​ជ្រូក​, ផ្នែក​ក្រហម​នៃ​ស៊ុត ៕ ប្រែ​សម្រួល​: ខុម​