ខ្វះ​អី​សាច់សត្វ​ព្រៃ ដាក់លក់​ដូច​ត្រី នៅ​ផ្សារ​ស្ទឹងត្រែង

2113
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: សត្វព្រៃ​គ្រប់​ប្រភេទ​ត្រូវបាន​គេ​ដាក់លក់ នៅ​ខាងកើត​ផ្សារ​ខេត្តស្ទឹងត្រែង ដោយ​សេរី​គ្មាន​ខ្លាចញញើត​សមត្ថកិច្ច​ទាល់តែសោះ​។ សកម្មភាព​បែបនេះ​គួរ​ឲ្យ​មានការ​សង្ស័យថា មាន​មន្ត្រី​ខ្លះ​អាច​នឹងដាក់​ខែ​ជាមួយ​ឈ្មួញ​ដាក់លក់​សត្វព្រៃ ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប​។

​នៅ​ក្រុង​ស្ទឹងត្រែង​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ប៉ូលិស​និង​ប៉េអឹម​ក្រុង​ស្ទឹងត្រែង ប៉ុន្តែ​សមត្ថកិច្ច​ច្រើន​បែបនេះ នៅតែ​មិនឃើញ​មានការ​ចុះបង្ក្រាប​អ្នកលក់ សត្វព្រៃ​ឡើយ​។ មើលទៅ​សមត្ថកិច្ច​ទាំងនោះ ដូចជា​ចាញ់​បារមី​ឈ្មួញ​លក់ សត្វព្រៃ​ទៅវិញ​មិន​ហ៊ាន​បង្ក្រាប​។​

​រាល់ថ្ងៃនេះ សត្វព្រៃ​ត្រូវគេ​ដាក់លក់​រាប់រយ​គីឡូក្រាម តែ​គ្មាន​ឃើញ​មាន​មន្ត្រី​ចុះ​ចាប់​អ្នកលក់​យកទៅដាក់​ទោស​សោះ ខុសពី​ច្បាប់​ជួញដូរ​សត្វ​ឃើញ​បទល្មើស​ហើយ​ត្រូវតែ​បង្ក្រាប​។ បើ​មិន​បង្ក្រាប​មន្ត្រី​នឹងមាន​ទោស​។ សង្ស័យ​រង់ចាំ​មន្ត្រី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ទៀតហើយ​មើលទៅ ពីព្រោះថា មានតែ​អង្គការ​អភិរក្ស​សត្វព្រៃ​ទេ​ចុះមក​បង្ក្រាប​នោះ​។ បើ​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​វិញ​ស្ងាត់ឈឹង មិនដឹងថា មិនទាន់​ទទួលបាន​ព័ត៌មាន​គ្រប់ ឬ​យ៉ាងណា​នោះទេ​។

​សង្ឃឹមថា នឹងមាន​កា​រប​ឈ្ឈ​ប់​សកម្មភាព​ជួញដូរ​សត្វ​ព្រែ​តទៅទៀត ដើម្បី​កុំ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​យកតម្រាប់​តាម និង​បាន​ស្គាល់​សត្វ​ខ្លះ​ផង​៕