ខ្សិបដាក់មេក្រូ៖ ពលរដ្ឋ​ចង់ឃើញ​មេ​គុក​គួរ​មានទោស ជុំវិញ​ការអនុញ្ញាតឱ្យ​មានការ​ប្រើ​ទូរស័ព្ទ​នៅក្នុង​គុក​

3161
ចែករម្លែក
  • 386
    Shares

​ដោយ​៖​ឆាយា​នាថ / ភ្នំពេញ​៖ ក្រោយ​សម្តេចនាយក​រដ្ឋមន្ត្រី ព្រមាន​មេ​គុក​ព្រៃ​ស ធ្ងន់ៗ​ដែល​ធូររលុង​ឱ្យ​លោកមា​ជ សុវណ្ណារ៉ា អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្សប្រឆាំង​ប្រើប្រាស់​ទូរស័ព្ទ​ក្នុង​ពន្ធនាគារ​បាន​, ពលរដ្ឋ​មួយចំនួន បញ្ចេញ​ទស្សន​ថា មេ​គុក​ទូទាំងប្រទេស​គួរ​មានទោស បើសិន​មានការ​អនុញ្ញាត​ឱ្យមាន​ការប្រើប្រាស់​ទូរស័ព្ទ ជា​ថ្នូរ​នឹង​លាភសក្ការៈ​។ អ្នកដឹង​រឿង​ច្បាស់ អះអាងថា រឿងអាស្រូវ​នេះ កើត​ឡើងជា​យូរណាស់​មកហើយ បានជា​ក្លាយជា​ជំងឺមហារីក​ថែម​ទៀតផង​។

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២៧ ខែមីនា មានប្រសាសន៍​ទៅកាន់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប សម្តេច​បញ្ជា​ដោយផ្ទាល់​មាត់​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​មេ​គុក​ព្រៃ​ស ដក​ទូរស័ព្ទ​ពី​លោក មា​ជ សុវណ្ណារ៉ា ជាបន្ទាន់​។ “​មា​ជ សុវណ្ណ​រ៉ា លួច​និយាយ​ទូរស័ព្ទ​រៀងរាល់ថ្ងៃ ហេតុអ្វី​អា​មេ​គុក​នឹងមិន​ដឹង ខ្ញុំ​ទុកពេល​ឱ្យ​មួយ​ម៉ោង​ទៀត ត្រូវ​ដក​ទូរស័ព្ទ​ពី មា​ជ សុវណ្ណ​រ៉ា ឱ្យបាន ហើយ​ឆែក​មើល​កន្លែង​ជាប់ឃុំ​ផង តើ​មាន​ស្អី​ខ្លះទៀត​នៅ​កន្លែង​នឹង​…​។​”

​កន្លងមក​មានរឿង​អាស្រូវ​ដ៏​ធំ​មួយ​ចេញពី​ពន្ធនាគារ​ព្រៃ​ស គឺ​មេខ្លោង​គ្រឿងញៀន​ម្នាក់ អាចមាន​សិទ្ធិ​ប្រើប្រាស់​ទូរស័ព្ទ បញ្ជា​កូនចៅ​ឱ្យ​ចរាចរណ៍​គ្រឿងញៀន​នៅក្រៅ​ជាធម្មតា​។ ប៉ុន្តែ​ក្រោយមក រឿងនេះ ត្រូវ​បែកការណ៍​។

​ពលរដ្ឋ​ចង់ឃើញ​ចំណាត់ការ​យ៉ាង​តឹងរ៉ឹង​មួយ ចំពោះ​មេ​គុក​ទូទាំងប្រទេស​ដែល​ធូររលុង​អនុញ្ញាតឱ្យ​អ្នកទោស​ប្រើប្រាស់​ទូរស័ព្ទ​បាន ជា​ថ្នូរ​នឹង​លាភសក្ការៈ ផ្សេងៗ ។ នេះ​ក៏​ជាការ​ចូលរួម​លុបបំបាត់​និង​កែទម្រង់​លើ​ប្រព័ន្ធ​ពន្ធនាគារ​កម្ពុជា​ផងដែរ​៕L​