ខ្សែការពារ វើ​ហ្គី​ល វ៉ាន ឌី​ក មាន​មហិច្ឆតា​ខ្ពស់ បន្ទាប់ពី​យកឈ្នះ​ក្រុម Napoli

683
ចែករម្លែក

ខ្សែការពារ វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil Van Dijk) របស់​ក្លឹប Liverpool មាន​មហិច្ឆតា​ខ្ពស់ នៅ​រដូវ​កាល​នេះ បន្ទាប់ពី​ក្តី​សុបិន​អំពី​ជោគជ័យ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រស់រាន នៅឡើយ បន្ទាប់ពី​យកឈ្នះ​ក្រុម​ខ្លាំង​អ៊ីតាលី Napoli ។​

​ជ័យជម្នះ​លើ​ក្រុម Napoli ១-០ កើតមាន​បន្ទាប់ពី​កីឡាករ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) រកបាន​១​គ្រាប់​គត់ ស្របពេល​អ្នកចាំទី អា​លី​ស​ស៊ីន បេ​ក​ឃ័​រ (Alisson Becker) ធ្វើបាន​ល្អ​ដោយ​សង្គ្រោះ​បាល់​ជា​បន្តបន្ទាប់​និង​ជួយ​ក្រុម Liverpool ឡើងដល់​វគ្គ​ចាញ់​ធ្លាក់​។​

​ក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) កំពុង​ឈរ​នៅលើ​គេ​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក បន្ទាប់ពី​ចាប់ផ្តើម​បានល្អ​នៅ​រដូវ​កាល​នេះ ហើយ​វា​ជា​ប្រវត្តិសាស្ត្រ​សម្រាប់ ពួកគេ​។ វ៉ាន ឌី​ក សារភាពថា វា​គឺជា​ពេលវេលា​ដ៏​អស្ចារ្យ​ដែល​បាន​ចូលរួម​ជាមួយ​ក្លឹប Liverpool ។​

​វ៉ាន ឌី​ក បាន​និយាយថា “​វា​គឺជា​អ្វីដែល​យើងទាំងអស់គ្នា​ចង់បាន​។ វា​គឺជា​អ្វីដែល​យើង នឹង​លះបង់​។ យើង​ចង់​ធ្វើ​ឲ្យ​បានល្អ​បំផុត ហើយ​សង្ឃឹមថា​យើង​នឹងធ្វើ​បានល្អ​ជាង​ពេល ដែល​យើង​ធ្វើបាន​កាលពី​ឆ្នាំមុន​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ។ អ្នក​ត្រូវតែមាន​សុ​បិ​ន្ត​។ អ្នក​ត្រូវតែ​ធ្វើបែបនេះ បើ​មិន​ដូច្នេះ​ទេ​មិនបាច់​ធ្វើជា​កីឡាករ​បាល់ទាត់​ទេ​”​។​
​ ​
​វ៉ាន ឌី​ក បាន​បន្តថា “​វា​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកគាំទ្រ​និង​កីឡាករ​របស់ Liverpool ។ វា​មានការ​ពិបាក ប៉ុន្តែ​យើង​រីករាយ​។ នេះ​គឺជា​ពេលវេលា​ដែល​យើង​ចង់ ស្គាល់​ក្នុងឋានៈ​ជា​កីឡាករ​”​។​
​ ​
​ក្រុម Liverpool មាន​ប្រព័ន្ធ​ការពារ​ល្អ ខណៈពេល​ពួកគេ​មាន​ទម្រង់​លេង​ល្អ​នេះ ច្រើន​ឆ្នាំ មកហើយ បន្ទាប់ពី​របូត​ត្រឹម​៦​គ្រាប់​ក្នុង​១៦​ប្រកួត​ដំបូង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil Van Dijk)