ខ្សែការពារ ហ្គែ​រី ខេ​ហ៊ីល ប្រកាស​លាលែង​ពី​ក្រុម​ជម្រើសជាតិ ប៉ុន្តែ​ត្រៀម​ត្រឡប់មកវិញ បើ​ត្រូវការ​

840
ចែករម្លែក

​ខ្សែការពារ ហ្គែ​រី ខេ​ហ៊ីល (Gary Cahill) របស់​ក្លិប​ឆេ​ល​ស៊ី​ធ្លាប់បាន​បង្ហើប​ប្រាប់ថា ខ្លួន​នឹង​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ បន្ទាប់ពី​វើ​ល​ខាប់ ដើម្បី​ទុក​ឱកាស​ឲ្យ​កីឡាករ​វ័យក្មេង និង​ឲ្យ​លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) វាយតម្លៃ​លើ​សមត្ថភាព​របស់​ពួកគេ​។​
​ ​
​ខេ​ហ៊ីល បាន​និយាយថា “​ខ្ញុំ​គិតថា វា​ដល់​ពេលដែល​ខ្ញុំ​ត្រូវ​ដកខ្លួន​ហើយ​។ វា​គឺជា​ពេលវេលា​ដ៏​ត្រឹម ត្រូវ​ដើម្បី​ធ្វើបែបនេះ​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​អ្វីដែល​ខ្ញុំ​សម្រេចបាន​។ ខ្ញុំ​លេង​ឲ្យ ជម្រើសជាតិ​ជាង​៦០​លើក​។ ខ្ញុំ​ធ្វើជា​ប្រធាន​ក្រុម​ពីរ​បី​លើក វា​ជា​កិត្តិយស​ធំធេង​ណាស់ និង​ជា​អ្វីដែល ខ្ញុំ​មាន​មោទនភាព​បំផុត​”​។​
​ ​
​ខេ​ហ៊ីល បន្តថា “​ក្នុង​អាជីព​បាល់ទាត់ យើង​មិន​ចង់​បិទទ្វារ​ទាំងស្រុង​ទេ​។ ខ្ញុំ​មាន​កិត្តិយស​ខ្លាំង ណាស់​ដែល​បាន​លេង​តំណាង​ឲ្យ​ប្រទេស​របស់ខ្ញុំ ហើយ​ប្រសិនបើ​ពួកគេ​ត្រូវការ​ខ្ញុំ​ម្តងទៀត ខ្ញុំ​នឹង​នៅទីនេះ​ចាំ​ជួយ​”​។​
​ ​
​ខេ​ហ៊ីល ធ្លាប់​លេង​ឲ្យ​ជម្រើសជាតិ​អង់គ្លេស​បាន​៦១​លើក ចាប់តាំងពី​បង្ហាញមុខ​ដំបូង អំឡុង​ការប្រកួត​ជាមួយ​ក្រុម​ប៊ុលហ្គារី កាលពី​ខែកញ្ញា​ឆ្នាំ​២០១០ ដោយ​រកបាន​៥​គ្រាប់​។​
​ ​
​កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​បង្ហាញមុខ​បាន​មួយ​លើក​អំឡុង​យុទ្ធនាការ​នៅ​វើ​ល​ខាប់​របស់​ក្រុម អង់គ្លេស​នៅ​ប្រទេស​រុស្ស៊ី ដោយ​ចំណាយពេល​ភាគច្រើន​ជា​កីឡាករ​បម្រុង​។​
​ ​
​ព័ត៌មាន​ស្តីពី​ការចូល​និវត្ត​នេះ​កើតមាន​បន្ទាប់ពី​ខ្សែប្រយុទ្ធ ជែ​មី វ៉ា​ឌី (Jamie Vardy) សម្រេចចិត្ត​ចូល​និវត្ត​ពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែការពារ ហ្គែ​រី ខេ​ហ៊ីល (Gary Cahill)