ខ្សែការពារ អេ​រិ​ក បេ​ល​លី នឹង​ខកខាន​ការប្រកួត Super Cup ដោយសារ​ជាប់​បំរាម​បី​ប្រកួត​

903
ចែករម្លែក

UEFA​បាន​សំពង​ខ្សែការពារ អេ​រិ​ក បេ​ល​លី (Eric Bailly) ដោយ​ដាក់ បម្រាម​បន្ថែមទៀត​ដល់​បី ប្រកួត បន្ទាប់ពី​ត្រូវបាន​បណ្តេញចេញ​ពេល​ប្រកួត​ជា មួយក្រុម Celta Vigo នៅ​វគ្គ​ពាក់កណ្តាល ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ Europa League កាលពី​ខែឧសភា​។​
​ ​
​បេ​ល​លី ខកខាន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​នៅពេល​នឹងត្រូវ​បាន​ហាម​មិន​ឲ្យ​លេង​បន្តទៀត សម្រាប់​ការប្រកួត​ជាមួយ​ក្រុម​Real Madrid ដើម្បី​ដណ្តើមពាន European Super Cup នៅ​ម៉ា​សេ​ដូ​នៀ​នៅ​ថ្ងៃទី​៨​ខែសីហា​និង​ការប្រកួត​ដំបូង​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ផងដែរ​។
​ ​
​អាជ្ញាកណ្តាល​សញ្ជាតិ​រ៉ូ​ម៉ាលី អូ​វី​ឌី ហា​តេ​ហ្គា​ន (Ovidiu Hategan) បេ​ល លី បន្ទាប់ពី​ទាក់​ជើង ផ្តួល​ខ្សែប្រយុទ្ធ ច​ន ហ្គី​ដេ​តទី (John Guidetti) អំឡុង​ការប៉ះទង្គិច​លើកចុងក្រោយ​នៅ​ពហុ​កីឡដ្ឋាន Old Trafford ។​
​ ​
​បន្ទាប់មកទៀត កីឡាករ​អន្តរជាតិ​កូត​ឌី​វ័រ​រូបនេះ​ប្រឈមមុខ​ជាមួយនឹង​កីឡាករ Facundo Roncaglia ដែល​ត្រូវបាន​បណ្តេញចេញ​ផងដែរ​នោះ​។​
​ ​
​គេ​ជឿថា បេ​ល​លី និង Roncaglia ត្រូវគេ​បំបែកចេញ ខណៈ​អ្នក​ទាំងពីរ​បន្ត​ជម្លោះ ហើយ​ចំណុច នេះ​ត្រូវបាន UEFA ពិចារណា​នៅពេល​ពួកគេ​សម្រេច​បន្ថែម​ការដាក់​ប​ម្រាម​។​
​ ​
​យូ​ណាយ​ធី​ត​ប្រឈម​នឹង​ក្រុម Real Madrid ដែលជា​ជើងឯក​ឆេ​ម​ពាន​លី​កនៅ​ថ្ងៃទី​៨​ខែសីហា​។​
​ ​
​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល​ឆេ​ម​ពាន​លី​ក​នឹង​ចាប់ផ្តើម​នៅ​ខែកញ្ញា ហើយ​យូ​ណាយ​ធី​ត​នឹង​ដឹង​ពី​គូប្រជែង ដំបូង​របស់ខ្លួន​នៅពេល​ពួកគេ​ធ្លាប់​ប្រកួត​ស្មើ​នៅ​ម៉ូ​ណា​កូ កាលពី​ថ្ងៃទី​២៤​ខែសីហា​៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

​ខ្សែការពារ អេ​រិ​ក បេ​ល​លី (Eric Bailly)