ខ្សែក្រវាត់​បារ​លី​ប្លេ​ក​រជ្ជកាល​ថ្មី​ចាប់ផ្ដើម​ហើយ​

88

(​ភ្នំពេញ​)៖ ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​បារ​លី​ប្លេ​ក​រជ្ជកាល​ថ្មី លើស​ង្វៀន​អាស៊ីអាគ្នេយ៍​ចាប់ផ្ដើម​ហើយ នៅ​រសៀល​ថ្ងៃទី​១១​កុម្ភៈ ដែល​នេះ​ជាការ​ប្រកួត​សម្រាប់​ប្រភេទ​ទម្ងន់ ៦៣,៥០​គីឡូក្រាម​។​

​ការប្រកួត គឺមាន​អ្នក​ប្រដាល់​ថៃ​៤​រូប និង កម្ពុជា​៤​រូប​។ អ្នក​ប្រដាល់​កម្ពុ​ចា​ទាំង​៤​រូបនោះ​មាន វេ​ង សុភ័ក្ត្រ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ឌុ​ម កែវ​ដា ក្លិប​ម្កុដ​រាជសីហ៍ សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​តា​ដំបង​ដែក និង ផាន់ គ្រាន់ ក្លិប​ម្កុដ​រាជសីហ៍​។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ​៤​រូបនោះ​មាន លូ​ម លេង (Loom Leng) ដែន ភិ​ឈី​ត (Den Phichhit) កូ​ឡាប ដាំ (Kilap Dam) និង លុក តាន់ (Luok Tan)​។​

​សម្រាប់​ថ្ងៃទី​១០​កុម្ភៈ ការប្រកួត​មាន​ចំនួន​២​គូ គឺ វេ​ង សុភ័ក្ត្រ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ លូ​ម លេង (Loom Leng)​។​

​តាមពិត​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ធ្លាប់​ជួប​ប្រកួត​គ្នា​២-៣​លើក​ហើយ ដោយមាន​ឈ្នះ​មាន​ចាញ់​ទៅវិញទៅមក ហើយក៏​ធ្លាប់​ប្រកួត​ស្មើគ្នា​ដែរ​។ លូ​ម លេង ជា​អ្នក​ប្រដាល់​មួយរូប​ដែល​ល្អ​ទាំង​កែង ជង្គង់ និង ទាត់ ពិសេស​ស្នៀត​ទាត់​របស់​អ្នក​ប្រដាល់​ថៃ​រូបនេះ តែងតែ​ស៊ី​ថ្គាម​ក​ញ្ចឹ​ង​ជាច្រើន​នាក់​ហើយ​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៧​លើក ឈ្នះ​៦៤​លើក ចាញ់​១២​លើក និង​ស្មើ​ពិន្ទុ​១​លើក​។​

​ចំពោះ​អ្នក​ប្រដាល់​កម្ពុជា វេ​ង សុភ័ក្ត្រ វិញ​កម្លាំង​របស់គេ​ល្អ​ការ​វ៉ៃ​ចេញ​រហ័ស​។ គេ​អាច​ប្រើ​បាន​ទាំង​កែង ជង្គង់ កែង និង​កណ្ដាប់ដៃ​។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៨​ដង ឈ្នះ​៦៥​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​១​ដង​។ នេះ​ជា​ជំនួប​មួយ​ដែល​អ្នក​ទាំង​២​ត្រូវការ​ឈ្នះ​ដូចគ្នា​។​

​ឱកាស​ឈ្នះ​ពួកគេ​សុទ្ធ​តែមាន​ដូចគ្នា ហើយក៏​អាច​នឹង​សន្លប់​ក៏​ថា​បានដែរ​។ ចាំមើល​ជ័យជំនះ​បាន​ទៅ លូ​ម លេង ឬ​បាន​ទៅ វេ​ង សុភ័ក្ត្រ​?

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​ឌុ​ម កែវ​ដា​ក្លិប​ម្កុដ​រាជ​សី ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ដែន ភិ​ឈី​ត (Den Phichhit)​។​

​កែវ​ដា​ធ្លាប់​ប្រកួត​ចាញ់​ពិន្ទុ ដែន ភិ​ឈី​ត ម្ដង​ហើយ​តែ​ជំនួប​ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់​មិន​ប្រាកដថា ដែន ភិ​ឈី​ត ឈ្នះ​ទៀត​នោះទេ ហើយក៏​មិនទាន់​ប្រាកដថា កែវ​ដា យកឈ្នះ​វិញ​បានដែរ​។​

​កែវ​ដា មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៧​ដង ឈ្នះ​៦៩​ដង ចាញ់​១៥​ដង និង​ស្មើ​ពិន្ទុ​៣ ដង​។ ចំពោះ ដែន ភិ​ឈី​ត វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៣​ដង ឈ​នះ​៦៨​ដង ចាញ់​១៤​ដង និង​ស្មើ​ពិន្ទុ​១​ដង​។ នរណា​នឹង​ឈ្នះ​នៅក្នុង​ជំនួប​លើក​នេះ​?៕L ដោយ​៖ រ៉ូ​ហ្សា​