ខ្សែក្រវាត់​ប៉ាក​គី​អៅ​អាច​នឹង​របូត ពេល​ប្រកួត​ធំ​ជាមួយ​ជេ​ហ្វ ហន នៅ​ព្រឹក​ថ្ងៃអាទិត្យ​ស្អែក​នេះ ព្រោះ​អារម្មណ៍​គិតតែ​ពី​ប្រកួត​សងសឹក​ជាមួយ​ផ្ល​យ​

414

​មែន​នី ប៉ាក​គី​អៅ ត្រូវបាន​ចោទប្រកាន់ថា មក​យឺត​និង​ឈ្លើយ ហើយ​គិតតែ​រឿង​ប្រកួត​សងសឹក​ជាមួយ ផ្ល​យ មេ​វេ​ឌ័​រ ជាជាង​ការពារ​ខ្សែក្រវាត់​ពិភពលោក​ទម្ងន់​មធ្យម WBO របស់គាត់​ពេល​ប្រកួត​ទល់នឹង​កីឡាករ​ជេ​ហ្វ ហន​។

បន្ទាប់ពី​សប្តាហ​នៃ​ការត្រៀមខ្លួន​យ៉ាង​ល្អ​នៅក្នុង​ប្រទេស​អូស្ត្រាលី ប៉ាក​គី​អៅ និង​ហន បានមក​ថ្លឹង​គីឡូ​យ៉ាង​រលូន​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។ ព្រឹទ្ធសមាជិក​ហ្វីលីពីន​រូបនេះ​បានធ្វើ​កិច្ចសម្ភាសន៍​លឿន​ដូច​ព្រួញ​ជាមួយ​ទូរទស្សន៍ មុនពេល​ចេញទៅ​ទទួលទាន​អាហារសម្រន់​ពេលព្រឹក​។

​អ្នក​នៅ​អូស្ត្រាលី​រអ៊ូរទាំ​ថា ប៉ាក​គី​អៅ​បាន​ចូលរួម​តែ​ក្នុងការ​សម្ភាសន៍​មុន​ការប្រកួត​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​សុក្រ ហើយ​ជំរំ​របស់​ជេ​ហ្វ ហន បាន​ចោទ​ប៉ាក​គី​អៅ​កាលពីដើម​សប្តាហ៍​នេះ​ថា មក​យឺត​សម្រាប់​សន្និសីទកាសែត​ផ្លូវការ និង បន្ទាប់មក​បាន​ចុច​សា​រលើ​ទូរស័ព្ទ​ធ្វើ​ព្រងើយ​ពេញ​មួយ​ព្រឹត្តិការណ៍​នោះ​។

អ្វីដែល​គ្រប់គ្នា​មិន​ប្រកែក​តវ៉ា​គឺ​អំណាច​នៃ​ការ​ទាញ​ទស្សនិកជន​របស់​ជើងឯក​ពិភពលោក ១១ ជំនាន់​រូបនេះ​។ សំបុត្រ​ជាង ៥០.០០០ សន្លឹក ត្រូវបាន​លក់​អស់​សម្រាប់​ការប្រកួត​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ស្អែក​នេះ នៅ​កីឡដ្ឋាន Suncorp ហើយ​ការប្រកួត​ដែល​គេ​ហៅថា “​សមរភូមិ​នៅ​ប្រ៊ី​ស​ប៊ែ​ន​” ត្រូវគេ​រំពឹងថា បំបែក​កំណត់ត្រា​ថ្លៃ​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​នៅ​អូស្ត្រាលី​ផងដែរ​៕ ដោយ ៖កញ្ញាដាលីស

ប៉ាក​គី​អៅ និង ហន នឹង​ប្រកួត​នៅ​ទីក្រុង​ប្រ៊ី​ស​ប៊ែ​ន​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះហើយ