ខ្សែបម្រើ​ស្លាប ហ៊ែ​ន​រី អុន​យ៉េ​គូ​រូ គ្រោង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ទៅ​ក្លឹប Monaco

248
ចែករម្លែក

​ខ្សែប្រយុទ្ធ ហ៊ែ​ន​រី អុន​យ៉េ​គូ​រូ (Henry Onyekuru) របស់​ក្លឹប Everton នឹង​សម្រេច​កិច្ច ព្រមព្រៀង​ផ្ទេរ​ដែលមាន​ទឹកប្រាក់ ១២​លាន​ផោន​ទៅ​ក្លឹប Monaco នៅ​ថ្ងៃ​ច័ន្ទ បន្ទាប់ ពី​គ្មាន​ឱកាស​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​នៅ​ពហុកីឡាដ្ឋាន Goodison Park ដោយសារតែ​បញ្ហា​ប័ណ្ណ​ការងារ​។

​អុន​យ៉េ​គូ​រូ វ័យ​២២​ឆ្នាំ​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​បារាំង ដោយ​ព្រម​ទទួលយក កិច្ចសន្យា​លេង​រយៈពេល​៥​ឆ្នាំ​ស្របពេល​ការបញ្ជាក់​នឹងត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល ២៤​ម៉ោង​។

​ក្លឹប Everton បាន​ចុះកិច្ចសន្យា​ផ្ទេរ​កីឡា​ករនី​ហ្សេ​រី​យ៉ា​រូបនេះ​ក្នុងតម្លៃ​៨​លាន​ផោន​កាលពី​ឆ្នាំ​២០១៧ ប៉ុន្តែ​កីឡាករ​រូបនេះ​បាន​ចំណាយពេល​ពីរ​រដូវ​កាល​ចុងក្រោយ​ខ្ចី​ជើង​ជាមួយ​ក្លឹប Anderlecht និង​ក្លឹប Galatasaray ដែល​បាន​ជួយ​ក្លឹប​នេះ​ឲ្យ​លើក​ពាន Turkish League ។

​អុន​យ៉េ​គូ​រូ បានបង្ហាញ​មុខ​៤៤​លើក​សម្រាប់​ក្លឹប​ជើងឯក​តួ​ក​គី​មួយ​នេះ កាលពី​រដូវ កាល​មុន ដោយ​រកបាន​១៦​គ្រាប់​និង​ជួយ​បង្កើត​ឱកាស​៦​លើក​។

​នៅ​ក្លឹប Monaco កីឡាករ​រូបនេះ​នឹង​ចូល​ជំនួស​កីឡាករ​អន្តរជាតិ​បែលហ្ស៊ិក ណា​ស័​រ ឆាដ​លី (Nacer Chadli) ដែល​ចូលរួម​លេង​ខ្ចី​ជើង​នៅ​ក្លឹប Anderlecht ៕ ប្រែ​សម្រួល​: ពិសិដ្ឋ