ខ្សែបម្រើ រ៉ូ​ឌ្រី សម្រេចចិត្ត​ចូលរួម​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ជាជាង​ចូលរួម​ជាមួយ​ក្លិប បៃ​យឺន​ម៉ូ​និ​ច​

541
ចែករម្លែក

​ខ្សែបម្រើ រ៉ូ​ឌ្រី (Rodri) របស់​ក្លិប អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​(Atletico Madrid) បានសម្រេច​ចិត្ត ចូលរួម​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ជាជាង​ចូលរួម​ជាមួយ​ក្លិប បៃ​យ​ឈ ម៉ូ​និ​ច​(Bayern Munich) នៅ​រដូវ ក្តៅ​នេះ​។​
​ ​
កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​៦៣​លាន​ផោន ក្នុង​កិច្ចសន្យា​បច្ចុប្បន្ន ហើយ​ស៊ី​ធី​មិនមែនជា​ក្លិប​តែមួយគត់​ដែល​ចង់បាន​កីឡាករ​រូបនេះ​នោះទេ​។ ប៉ុន្តែបន្ទាប់ ពី​ពិចារណា​ពី​ជម្រើស​អស់​រយៈពេល​បួន​សប្តាហ៍ ដែល​រួមទាំង​ឱកាស​ផ្ទេរ ទៅ​ចូលរួម​ជាមួយ​ក្លិប Bayern Munich ផងដែរ​នោះ រ៉ូ​ឌ្រី បានសម្រេច​ថា​អនាគត របស់ខ្លួន​គឺ​ស្ថិតនៅ​ពហុ​កីឡដ្ឋាន Etihad ។​

​រ៉ូ​ឌ្រី គ្រោង​នឹង​ក្លាយជា​កីឡាករ​ដែល​ស៊ី​ធី​ចំណាយ​ថ្លៃ​ខ្ពស់បំផុត បន្ទាប់ពី​ពួកគេ​ផ្ទេរ រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez) ពី​ក្លិប លៃ​សេ​ស្ទ័​រ​(Leicester) ក្នុងតម្លៃ​៦០​លាន​ផោន​។​
​ ​
​ប្រសិនបើ រ៉ូ​ឌ្រី សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ពហុ​កីឡដ្ឋាន Etihad Stadium នោះ​វា នឹងធ្វើ​ឲ្យ រ៉ូ​ឌ្រី ក្លាយជា​កីឡាករ​អេ​ស្ប៉ា​ញ​ទី​២​ដែលមាន​តម្លៃ​ផ្ទេរ​ខ្ពស់បំផុត​ទី​២​បន្ទាប់ ពី​ក្លឹប​ឆេ​ល​ស៊ី​បាន​ចំណាយ​៧២​លាន​ផោន ដើម្បី​ផ្ទេរ​កីឡាករ កេ​ប៉ា អា​រី​ហ្សា​បា​ឡា​ហ្គា (Kepa Arrizabalaga) កាលពី​ខែសីហា​ឆ្នាំ​២០១៨៕ ប្រែ​សម្រួល​: ពិសិដ្ឋ​