ខ្សែប្រយុទ្ធ​បិសាច​ក្រហម Man Utd លូ​កា​គូ អវត្តមាន ១ សប្តាហ៍ បន្ទាប់ពី​ប៉ះទង្គិច​ក្បាល​ក្នុងពេល​ប្រកួត​ជាមួយ Southampton

370

​អ្នកចាត់ការ​ទូទៅ លោក ចូ​សេ ម៉ូ​រី​ញ៉ូ និយាយថា កីឡាករ​ស៊ុត​ចូល​ច្រើនជាងគេ​របស់ Manchester United រ៉ូ​មេ​លូ លូ​កា​គូ រំពឹង​អវត្តមាន ១ សប្តាហ៍​។

​ខ្សែប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក ដែល​ស៊ុត​បាន ១៥ គ្រាប់​រដូវ​កាល​នេះ បាន​លេង​គ្រប់​នាទី​ទាំងអស់​ក្នុង​ក្របខណ្ឌ Premier League មុនពេល​ត្រូវបាន​សែង​ចេញ​តាម​ប្រង់​កា ពេល​ប៉ះ​ជាមួយ Southampton កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​ប៉ះទង្គិច​ក្បាល​ជាមួយ​កីឡាករ វេ​ស្លី ហូដ​។​

​របួស​នេះ​បានធ្វើឱ្យ​រូបគេ​ខកខាន​ដំណើរ​ទៅកាន់​ទឹកដី​ចាស់ Everton កាលពី​ថ្ងៃ​ចន្ទ​ទី​១​មករា ហើយ​ខ្សែប្រយុទ្ធ​មាឌធំ​រូបនេះ​នឹង​អវត្តមាន​សម្រាប់​ការប្រកួត FA Cup ជុំ​ទី​៣ ជាមួយ Derby នៅ​ថ្ងៃ​សុក្រ​ខាងមុខ​៕ ដោយ៖ កញ្ញាដាលីស

លូ​កា​គូ នឹង​អវត្តមាន​សម្រាប់​ការប្រកួត FA Cup ជុំ​ទី​៣ ជាមួយ Derby នៅ​ថ្ងៃ​សុក្រ​ខាងមុខ