ខ្សែប្រយុទ្ធ ម៉ូ​រ៉ា​តា របស់ Chelsea នឹង​អវត្តមាន​ពេល​ប៉ះ Everton ក្នុងជំនួប EPL បន្ទាប់ពី​ទទួលបាន​កាត​លឿង​ទី ៥ ក្នុងការ​ប្រកួត Carabao Cup

374

​ខ្សែប្រយុទ្ធ​ក្រុម​តោ​ខៀវ Chelsea កីឡាករ អាល់​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) នឹង​ខកខាន​ការប្រកួត​ក្នុង​ក្របខណ្ឌ Premier League ជាមួយ​ក្រុម Everton នៅ​ថ្ងៃ​សៅរ៍​នេះ ដោយសារ​ការផ្អាក​។​

​ម៉ូ​រ៉ា​តា​បា​នរក​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី​ទី ៩១ ពេល​ប្រកួត​ជាមួយ​ក្រុម Bournemouth ពោលគឺ ១ នាទី បន្ទាប់ពី​កីឡាករ​ដាន់ ហ្គោ​ស្លី​ង (Dan Gosling) ស៊ុត​តាម​ស្មើ​ឱ្យ Bournemouth នៅ​នាទី​ទី ៩០ ក្នុង​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ប្រកួត Carabao Cup ។​

​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​ចូល​ទទួល​កាត​លឿង​ពី​អាជ្ញាកណ្តាល​លោក លី ម៉ា​សុន ក្រោយពី​បាន​អបអរ​ជ្រុល​ជាមួយ​អ្នកគាំទ្រ Chelsea ។​

​វា​ជា​កាត​លឿង​ទី ៥ របស់​ម៉ូ​រ៉ា​តា​នៃ​រដូវ​កាល​នេះ ដែល​មានន័យថា​គាត់​នឹងត្រូវ​ព្យួរ​មួយ​ប្រកួត​។​

​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន ១១ គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ២៤ លើក​សម្រាប់​ក្រុម​តោ​ខៀវ​នៅ​រដូវ​កាល​នេះ ហើយនឹង​ត្រូវ​ខកខាន​ការប្រកួត​នៅ​ទឹកដី Goodison Park របស់ Everton នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ​៕ ដោយ៖ កញ្ញាដាលីស

ម៉ូ​រ៉ា​តា​នឹង​ខកខាន​ការប្រកួត​ដ៏​សំខាន់​នៅ​ទឹកដី Everton នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ