ខ្សែប្រយុទ្ធ ហឺ​ណាន​ដេ​ស ចង់ឃើញ​ក្រុម West Ham ជាប់​ក្នុងចំណោម​ក្រុម​កំពូល​ទាំង​៦

293

​ក្លឹប West Ham United ប្រឈម​នឹង​ការ​កាត់ចេញ​ជាច្រើនលើក​ច្រើនសា​ក្នុង​យុទ្ធនាការ​ពីរ​ឆ្នាំ ចុងក្រោយ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ប៉ុន្តែ​ខ្សែប្រយុទ្ធ ហ្សា​វី​យេ ហឺ​ណាន​ដេ​ស (Javier Hernandez) អះអាងថា ខ្លួន​ចង់​ឲ្យ​ក្រុម​នេះ​បញ្ចប់​រដូវ កាល​ត្រឹម​លេខ​រៀង​ទី​៦​នៅ​រដូវ​កាល​នេះ​។​
​ ​
​ក្លឹប West Ham បាន​នាំយក​លោក ម៉ា​ញូ​អែល ប៉េ​ល​ឡេ​ហ្គ្រី​នី (Manuel Pellegrini) ជា​អ្នកចាត់ការ​ថ្មី​របស់ខ្លួន​និង​បាន​ចំណាយ​ប្រាក់​ជិត​១០០​លាន​ផោន ដើម្បី​ពង្រឹង​ក្រុម​នៅ​រដូវ កាល​ទិញដូរ​នេះ​។​
​ ​
​ហឺ​ណាន​ដេ​ស បាន​និយាយថា “​លេខ​រៀង​ទី​៦ ប៉ុន្តែ​ជាប់​ក្នុងចំណោម​ក្រុម​កំពូល​ទាំង​បួន គឺជា​គោលដៅ​របស់​យើង​។ ខ្ញុំ​មាន​សុ​បិ​ន្ត​បែបនេះ​។ ខ្ញុំ​តែងតែ​សុ​បិ​ន្ត​ធ្វើ​បានល្អ ហើយ​ថា យើង​អាចជួយ​ក្រុម West Ham ជាប់​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​”​។​
​ ​
​ខ្សែប្រយុទ្ធ​អន្តរជាតិ​ម៉ិ​ក​ស៊ិ​ក​រូបនេះ​រកបាន​ត្រឹម​៨​គ្រាប់​ប៉ុណ្ណោះ ក្នុងការ​បង្ហាញមុខ​២៨​លើក​កាល ពី​រដូវ​កាល​មុន ប៉ុន្តែ​ត្រៀម​ធ្វើ​ការងារ​ជាមួយ​លោក ប៉េ​ល​ឡេ​ហ្គ្រី​នី​។​
​ ​
​ហឺ​ណាន​ដេ​ស បាន​បន្ថែមថា “​លោក ប៉េ​ល​ឡេ​ហ្គ្រី​នី បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​ក្លាយជា​កីឡាករ​សំខាន់ និង​មាន​តួនាទី​សំខាន់​ក្នុង​ក្រុម​នេះ ដូច្នេះ​គាត់​ផ្តល់​ទំនុកចិត្ត​ដល់​ខ្ញុំ​ច្រើន​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ ហ្សា​វី​យេ ហឺ​ណាន​ដេ​ស (Javier Hernandez)