ខ្សែប្រយុទ្ធ ហ្គុ​ន​ហ្សា​ឡូ ហ៊ី​ហ្គួ​អ៊ី​ន បង្ហាញ​បំណង​ចង់​មកលេង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​

627
ចែករម្លែក

​ខ្សែប្រយុទ្ធ ហ្គុ​ន​ហ្សា​ឡូ ហ៊ី​ហ្គួ​អ៊ី​ន (Gonzalo Higuain) របស់​ក្លឹប Juventus សារភាពថា ខ្លួន​ចង់​មកលេង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​

​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន​វ័យ​៣០​ឆ្នាំ​រូបនេះ​បានធ្វើ​ឲ្យ​មានការ​ប៉ាន់ប្រមាណ​កាន់​តែ​ច្រើនឡើង​ថា ខ្លួន​អាច​នឹង​ចាក​ចេញពី​ទីក្រុង Turin មក​ចូលរួម​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី​។​
​ ​
​ហ៊ី​ហ្គួ​អ៊ី​ន ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចសន្យា​ផ្ទេរ​មក​ពហុកីឡាដ្ឋាន Stamford Bridge ស្របពេល តោ​ខៀវ​ឆេ​ល​ស៊ី​កំពុង​ព្យាយាម​ស្វែងរក​ខ្សែប្រយុទ្ធ​ម្នាក់ទៀត​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​ខ្សែ ប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata)​មិន​ទទួលបាន​ការគាំទ្រ​នៅ​រដូវ កាល​ដំបូង​របស់ខ្លួន បើទោះបីជា​កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ​ដរ​កបាន​១៥​គ្រាប់​ក៏ដោយ​។​
​ ​
​ម៉ូ​រ៉ា​តា ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្លឹប Juventus ស្របពេល​ខ្សែប្រយុទ្ធ រ៉ូបឺត ឡេ​វ៉ាន​ដូ​វ​ស្គី (Robert Lewandowski) របស់​ក្លឹប Bayern Munich​កំពុង​ស្វែងរក ការប្រកួតប្រជែង​ថ្មី ហើយ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​ក្លឹប​យក្ស​អ៊ីតាលី​មួយ​នេះដែរ​។​
​ ​
​នៅពេលនេះ នៅមុន​វើ​ល​ខាប់ ហ៊ី​ហ្គួ​អ៊ី​ន បាន​បង្ហើប​ប្រាប់​ពី​បំណង​ចង់​មកលេង​នៅ​អង់គ្លេស​។ ហ៊ី​ហ្គួ​អ៊ី​ន បាន​និយាយថា “​ខ្ញុំ​នៅមាន​កិច្ចសន្យា​ជាមួយ Juventus ហើយ​មិនទាន់មាន​អ្នកណា មក​ទាក់ទង​អ្វី​នោះទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ ហ្គុ​ន​ហ្សា​ឡូ ហ៊ី​ហ្គួ​អ៊ី​ន (Gonzalo Higuain)