ខ្សែប្រយុទ្ធ ហ្វឺ​ណាន​ដូ ឡ័​រិ​ន​តេ ជិត​ទៅ​ចូលរួម​ជាមួយ​ក្លឹប Lazio

201
ចែករម្លែក

ខ្សែប្រយុទ្ធ ហ្វឺ​ណាន​ដូ ឡ័​រិ​ន​តេ (Fernando Llorente) ដែល​មិនទាន់មាន​ក្លឹប​លេង​ចាប់ តាំងពី​ចាកចេញ​ពី​ក្លឹប Tottenham កាលពី​ដំណាច់​រដូវ​កាល​មុន​មក​នោះ​ជិត​នឹង​បាន ចូលរួម​ជាមួយ​ក្លឹប Lazio ដោយ​ឥត​តម្លៃ​ផ្ទេរ​។

​កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ​នឹងចូលរួម​ជាមួយ​ក្លឹប​នេះ ដោយ​ឥត​តម្លៃ​ផ្ទេរ ស្របពេល មាន​សេចក្តីរាយការណ៍​ជាច្រើន​ថា ខ្សែប្រយុទ្ធ​រូបនេះ​កំពុង​ចរចា​ជាមួយ​ក្លឹប Lazio ច្រើន​ថ្ងៃ​មកហើយ​។

​ក្លឹប Inter Milan Napoli និង​ក្លឹប Fiorentina ប្រហែលជា​ចូលរួម​ប្រជែង​ដើម្បី​ផ្ទេរ​ខ្សែ ប្រយុទ្ធ​រូបនេះ​ផងដែរ​។ គ្រូបង្វឹក​ក្លឹប Lazio លោក ហ្វី​លី​ព​ប៉ូ អ៊ី​ន​ហ្សា​ហ្គី (Filippo Inzaghi) នឹង​ស្វែងរក​ខ្សែប្រយុទ្ធ​ម្នាក់ទៀត ដើម្បី​បានជា​ដៃគូ​ជាមួយ​កីឡាករ ស៊ី​រ៉ូ អ៊ី​ម​ម៉ូ​បាយ (Ciro Immobile) ជាពិសេស​ដោយសារតែ​កីឡាករ ហ្វី​លី​ព កៃ​សេ​ដូ (Felipe Caicedo) មិនទាន់​យល់ព្រម​ទទួលយក​កិច្ចសន្យា​ថ្មី​នៅឡើយ​ទេ​។

​ឡ័​រិ​ន​តេ បានបង្ហាញ​មុខ​៦៦​លើក​សម្រាប់​ក្លឹប Spurs ក្នុង​រយៈពេល​ពីរ​ឆ្នាំនេះ ដោយ រកបាន​១៣​គ្រាប់​។ កីឡាករ​រូបនេះ​បានបង្ហាញ​មុខ​ច្រើន បន្ទាប់ពី​កីឡាករ ហ៊ែ​រី ខេន (Harry Kane) រងរបួស​និង​បានបង្ហាញ​មុខ​នៅ​ជើង​ទី​១​នៃ​ការប្រកួត​វគ្គ​ពាក់កណ្តាល ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​បាន​លី​ក​ជាមួយ​ក្រុម Ajax កាលពី​រដូវ​កាល​មុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

#